ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកក​ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ចាក់ទឹកកកចោលពេញផ្លូវ​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តដឹកទឹកកកមួយគ្រឿង​បេីកបរដោយបុរសម្នាក់​និងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយបានបើកក្នុងល្បឿនលឿនហើយគេចពីម៉ូតូមួយគ្រឿងរហូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជេីងចាក់ទឹកកកចោលពេញផ្លូវ​ និងរបួសបែកមុខមាត់អ្នកជិះផងដែរ​ ។ 

​     ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចច្រកចូលហាងបុប្ផារាជធានីខេធីវី តាមបណ្ដោយផ្លូវទំនប់ទួលគោក ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

​    តាមសម្ដីសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ ដំបូងឡើយគាត់ឃើញរថយន្តកូរ៉េ​ដឹកទឹកកក​មួយគ្រឿង​ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2C-2956 ធ្វេីដំណេីរតាមបណ្ដោយផ្លូវទំនប់ទួលគោក​ពីកើតទៅលិច​ក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូម៉ាកស្គូពីមួយគ្រឿងមិនចាំស្លាកលេខបើកបរដោយស្រ្តីម្នាក់​តាមបណ្ដោយផ្លូវទំនប់ទួលគោកពីលិចទៅកើត​និងបានបត់ឆ្វេងដៃ ហើយរថយន្តដឹកទឹកកកឃើញដូច្នោះក៏បួងចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ពីរផ្ទាំងខ្ទាតទៅចំណីផ្លូវម្ខាងទៀត។  ចំណែកឯរថយន្តបង្កក្រឡាប់ផ្ងារជេីងបែកកញ្ចក់​ និងចាក់ទឹកកកចោលពេញផ្លូវ​ ព្រមទាំងរងរបួសអ្នកបើកនិងព្រូរយះដៃរយះមុខ រួចពួកគេបានចេញពីកន្លែងកើតហេតុទៅមន្ទីរពេទ្យដើម្បីលាងរបួសដោយខ្លូនឯង​ ។ 

​    ក្រោយពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ បានសហការជាមួយជំនាញចរាចរណ៍រាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

IMG_9457 IMG_9459 IMG_9463 IMG_9461 IMG_9460

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖