ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ និងអេស្ប៉ាញ អាចមានប្រៀបជាងគូប្រកួតក្នុងវគ្គជម្រុះពូល Eនៅរាត្រីនេះ

ចែករំលែក៖

ការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតាក្នុងវគ្គជម្រុះសម្រាប់ពូល E រាត្រីនេះចំនួន២គូ ដោយក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ដែលជាក្រុមខ្លាំងមួយប៉ះក្រុមខ្លាំងមកពីអាស៊ីសាមូរ៉ៃជប៉ុន និងអេស្ប៉ាញប៉ះកូស្តារីកា ដើម្បីប្រជែងយក៣ពិន្ទុក្នុងពូលនេះ

សម្រាប់ការប្រកួបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល E នេះ ក្រុមអាល្លឺម៉ង់ប៉ះជប៉ុនត្រូវប្រកួតនៅពហុកីឡដ្ឋាន KhalifaInternational ទីក្រុង Ar-Rayyan ខណៈអេស្ប៉ាញប៉ះកូស្តារីកា នៅកីឡដ្ឋាន Al Thumama ទីក្រុង Doha ប្រទេសកាតាដែលជាម្ចាស់ផ្ទះ។

ក្នុងជំនួបខាងលើនេះគេមើលឃើញថា អាល្លឺម៉ង់ និងអេស្ប៉ាញមានប្រៀបច្រើនជាងគូប្រកួតដោយសារក្រុមទាំង២នេះមានលីគល្បីល្បាញនៅលើពិភពលោក ដែលពោរពេញដោយកីឡាករល្បីៗកំពុងលេងក្នុងលីគកំពូលច្រើននៅអឺរ៉ុប និងមានប្រវត្តិប្រកួតនៅ World Cup ល្អជាង។

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង

អាល្លឺម៉ង់ ប៉ះ ជប៉ុន

អាល្លឺម៉ង់ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន២០ដងចាប់តាំងពីឆ្នាំ១៩៣៤ ដោយឈ្នះពាន៣ដង (១៩៥៤, ១៩៧៤, ១៩៩០, ២០១៤), ទទួលបានជើងឯករង (ចំណាត់ថ្នាក់លេខ២) ចំនួន៤ដង, ទទួលបានចំណាត់ថ្នាក់លេខ៣ចំនួន៤ដង។ ក្រៅពី World Cup ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ធ្លាប់គ្រងជើងយូរ៉ូ៣ដង (១៩៧២, ១៩៨០, ១៩៩៦) និងធ្លាប់ឈ្នះពានរង្វាន់ FIFA Confederation Cup ម្តងកាលពីឆ្នាំ២០១៧។

៥ប្រកួតចុងក្រោយរស់ក្រុមអាល្លឺម៉ង់ហាក់ធ្វើមិនបានល្អ ដោយឈ្នះប្រកួត ស្មើ២ប្រកួត និងចាញ់ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់គឺ ចាញ់ក្រុមជម្រើសជាតិហុងគ្រី ក្នុងផ្ទះ (ជំនួប National League), ស្មើជាមួយអង់គ្លេស ក្រៅផ្ទះ (ជំនួប National League) និងឈ្នះអូម៉ង់ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។

ជប៉ុន បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៧ដងចាប់តាំងពីឆ្នាំ១៩៩៨ដោយធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយបាន៣ដង (២០០២, ២០១០, ២០១៨)។ ក្រៅពី World Cup ក្រុមសាមូរ៉ៃជប៉ុនធ្លាប់គ្រងជើងឯកពានរង្វាន់ Asian Cup ៤ដង (១៩៩២, ២០០០, ២០០៤, ២០១១) និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ (ជើងឯករង) ពានរង្វាន់ FIFA Confederation Cup ម្តងកាលពីឆ្នាំ២០០១។

៥ប្រកួតចុងក្រោយរស់ក្រុមជប៉ុនដូចទៅនឹងអាល្លឺម៉ង់ដែរដោយឈ្នះ២ ស្មើ២ និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិជប៉ុនគឺ ឈ្នះក្រុមជម្រើសជាតិអាមេរិក ក្នុងផ្ទះ (ជំនួបជម្រុះមិត្តភាពអន្តរជាតិ), ស្មើជាមួយក្រុមអេក្វាឌ័រ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងចាញ់កាណាដា ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។

ប្រវត្តិជួបគ្នាប្រកួតសម្រាប់គូនេះ

30/05/06 Germany 2 – 2 Japan

16/12/04 Japan 03 Germany

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: អាល្លឺម៉ង់ ជប៉ុន

ទស្សនៈSV: អាល្លឺម៉ង់ ជប៉ុន

ទស្សនៈAsianB: អាល្លឺម៉ង់អាចឈ្នះ

អេស្ប៉ាញ ប៉ះ កូស្តារីកា

អេស្ប៉ាញ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៦ដងចាប់តាំងពីឆ្នាំ១៩៣៤ ដោយឈ្នះពានបានម្តងកាលពីឆ្នាំ២០១០, ទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ១៩៥០, ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ដង (១៩៣៤, ១៩៨៦, ១៩៩៤, ២០០២)។ ក្រៅពី World Cup អេស្ប៉ាញធ្លាប់ឈ្នះជើងឯកយូរ៉ូ៣ដង (១៩៦៤, ២០០៨, ២០១២), ទទួលបានជើងឯករង (ចំណាត់ថ្នាក់លេខ២) ពានរង្វាន់ Nations League កាលពីឆ្នាំ២០២១ និងជើងឯករងដដែលក្នុងពានរង្វាន់ FIFA Confederation Cup កាលពីឆ្នាំ២០១៣។

៥ប្រកួតចុងក្រោយរស់ក្រុមអេស្ប៉ាញគឺ ឈ្នះប្រកួត និងចាញ់ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអេស្ប៉ាញគឺ ចាញ់ស្វ៊ីស ក្នុងផ្ទះ(ជំនួប National League), ឈ្នះព័រទុយហ្គាល់ ក្រៅផ្ទះ (ជំនួប National League) និងឈ្នះក្រុមហ្សកដានី ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។

កូស្តារីកា បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៩០ ដោយបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួនម្តងកាលពី២០១៤ និងធ្លាប់ឡើងទៅវគ្គ១៦ក្រុមម្តងកាលពីឆ្នាំ១៩៩០។ ក្រៅពី World Cup កូស្តារីកាធ្លាប់ឈ្នះពានរង្វាន់ Gold Cup ៣ដង (១៩៦៣, ១៩៦៩, ១៩៨៩), ទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងពានរង្វាន់ Nations League ឆ្នាំ២០២១, ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ដង (២០០១, ២០០៤) ក្នុងពានរង្វាន់ Copa America

៥ប្រកួតចុងក្រោយរបស់ក្រុមកូស្តារីកាគឺ ឈ្នះប្រកួត និងស្មើ១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកូស្តារីកាគឺ ស្មើកូរ៉េខាងត្បូង ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ឈ្នះអ៊ូបេគីស្ថាន ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះនីហ្សេរីយ៉ា ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។

ប្រវត្តិជួបគ្នាប្រកួតសម្រាប់គូនេះ

១២/១១/១៧ Spain ៥-០ Costa Rica

១២/០៦/១៥ Spain ២-១ Costa Rica

១៦/១១/១១ Costa Rica ២-២ Spain

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: អេស្ប៉ាញ កូស្តារីកា

ទស្សនៈSV: អេស្ប៉ាញ កូស្តារីកា

ទស្សនៈAsianB: អេស្ប៉ាញអាចឈ្នះ ។

សូមបញ្ជាក់ថា ក្រុមអាល្លឺម៉ង់ប៉ះក្រុមជប៉ុននឹងលេងនៅវេលាម៉ោងយប់ម៉ោងនៅកម្ពុជា ខណៈអេស្ប៉ាញប៉ះកូស្តារីកានឹងលេងនៅវេលាម៉ោង១១យប់ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២២នេះ

ដោយ៖ ភារៈ


ចែករំលែក៖