ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចេញដីកាឃុំខ្លួនស្ត្រីអ្នកជំនួញហាយសូរដល់ ទៅ៤ដីកា ចេញដោយចៅក្រមតែមួយ និងថ្ងៃតែមួយដាក់ពន្ធនា គារPJ

ចែករំលែក៖

​ភ្នំពេញ ៖ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញដីកា(ដល់ទៅ៤ដីកា ក្នុងថ្ងៃតែមួយ)សម្រេចឃុំខ្លួនស្ត្រីអ្នកជំនួញហាយសូរ ដាក់ពន្ធនាគារPJជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើប គឺយោងទៅលើការចោទប្រកាន់ជាផ្លូវការពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែរ ។ 

សូមជម្រាបថា លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកការស៊ើបសួរលើអ្នកជំនួញហាយសូរម្នាក់ពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញ ដូរបាន (ឆបោក) លើទឹកប្រាក់រាប់លានដុល្លារអាមេរិក ។ 

ក្រោយពីសាកសួរអស់រយៈពេលច្រើនម៉ោង ក៏ផុតម៉ោងការងាររដ្ឋបាលតំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្តកិច្ចវិញ និងតម្រូវឲ្យនាំមកសាកសួរនៅថ្ងៃបន្តបន្ទាប់ទៀត ដែលលោកព្រះរាជ អាជ្ញារងបានកាន់សំណុំរឿងមួយ ។

 ពេលលោក សេង ហៀង សួរចប់ ជនសង្ស័យត្រូវបានប្រគល់ជូនទៅលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង បន្តបើកការស៊ើបសួរសំណុំ រឿងថ្មីមួយទៀត ទើបលោកព្រះរាជអាជ្ញា បានចោទប្រកាន់ជន សង្ស័យជាផ្លូវការ ទើបសំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួន នោះជាឆ័ន្ទានុសិទ្ធិរបស់លោកចៅក្រម ។

 ប៉ុន្តែរហូតមកដល់រសៀលថ្ងៃដដែលនេះជន សង្ស័យមិនទាន់ត្រូវបានសមត្តកិច្ចនាំទៅឃុំខ្លួនទេ ពោលគឺមានសំណុំរឿង២ទៀត ស្ថិតក្នុងដៃស្ថាប័នអយ្យការបន្តបើកការស៊ើបសួរ ក្នុងនោះមានសំណុំរឿងមួយស្ថិតនៅលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង និង សំណុំរឿងមួយទៀតស្ថិតនៅលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្តការស៊ើបសួរ ។ ដូច្នោះវាសនាស្ត្រីអ្នកជំនួញហាយសូររូបនេះ ទំនងនិងត្រូវនាំទៅពន្ធនាគារនៅថ្ងៃបន្ទាប់ ដោយមិនអាចគេចផុតពីការឃុំខ្លួននោះឡើយ ។

សូមជម្រាបទៀតថា ជនសង្ស័យ​ឈ្មោះ ពេជ្រ ស្រី​មុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​២៥២ ផ្លូវ​ផ្លា​ទី​នឹម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ស្ត្រីអ្នកជំនួញហាយសូររូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះទៅឃាត់ខ្លួនកាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤​ដេ ផ្លូវ​ដា​វី​ន បុរី វរជន ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលស្ត្រី​អ្នកជំនួញល្បី​ខាង​ឆបោក​មនុស្ស​ជា​ច្រើន​នាក់ មាន​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារអាមេរិក ហើយការឃាត់ខ្លួននោះគឹធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោមការដឹក នាំ​អនុវត្ត និង​សម្របសម្រួល​ដោយ​លោក​ គឹម ហុងសាន ព្រះរាជ អាជ្ញា​រង ។ 

អ្នកតាមប្រមាញ់ព័ត៌មានបានសង្កេតឃើញថានារសៀលថ្ងៃទី១៩ ខែវិច្ឆិកា កម្លាំងកងអាវុធហត្ថបានដឹកអ្នកជំនួញហា យសូរ តាមរថយន្តមួយគ្រឿងបំពាក់ដោយសារ៉ែន ចូលដល់ក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញតែម្តង មិនបានដាក់ឲ្យចុះដើរពីក្រៅដូចជនសង្ស័យពាក់ព័ន្ធលួចឆក់ប្លន់ឬគ្រឿងញៀននោះទេ ដែលអ្នកមាត់ដាចខ្លះនិយាយថា ជនសង្ស័យជាអ្នកមានធនធានចង់ទិញយក្សជិះលេងក៏បានដែរ ។ នៅសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីសមត្តកិច្ចកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យទៅដល់ គេបានសង្កេតឃើញមេធាវីការពារក្តីឲ្យដើមបណ្តឹង២.៣ នាក់ ខ្លះកាន់ពាក្យបណ្តឹងដើម្បីដាក់ចូលបន្ថែម ខ្លះកាន់ដីកាបញ្ជាឲ្យចូល ខ្លួន ដែលតំណាងអយ្យការទើបនិងចេញថ្មីៗ តាមឃ្លាំមើលចំណាត់ការរបស់អយ្យការក្នុងដំណាក់ការស៊ើបសួរ ។ បើតាមមេធាវី២. ៣នាក់នោះនិយាយថា សំណុំរឿងស្រ្តីអ្នកជំនួញហាយសូរ(ពេជ្រ ស្រីមុំ)មាន៥ករណី សុទ្ធតែរឿងព្រហ្មទណ្ឌ ឆបោក ចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ)រាប់លានដុល្លារអាមេរិក ហើយសំណុំរឿងនីមួយៗមិនស្ថិតនៅព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងណាម្នាក់នោះទេ គឺមានព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង៤ នាក់កាន់រឿងក្តីផ្សេងៗគ្នា ដែលការស៊ើបសួរនិងត្រូវចំណាយពេលសួរបន្តបន្ទាប់គ្នាដែរ ។ បានសង្កេតឃើញទៀតថា អ្នកជំនួញហាយសូរ(ពេជ្រ ស្រីមុំ)មិនមែនសមត្តកិច្ចទើបនិងចាប់ខ្លួនមួយករណី នេះទេ គឺចាប់ខ្លួន៣លើកមកហើយ ជាក់ស្តែងលើកទី១.កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួននៅ​ចំណុច​មុខ​អគារ Rise Commercial Buil ding នៅ​ខណ្ឌ​បឹង​កេងកង តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែលមានទឹកប្រាក់​ចំនួន ៧៧៦.០០០​ ដុល្លារ អាមេរិក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លឹ​ម ហ៊ួ​រ​នី​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ពាណិជ្ជករ ។ លើកទី២.រំលងបានប្រហែល១ខែ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ)ដដែល ពេលនោះជនសង្ស័យបានដាក់ប្រាក់តម្កល់ដើម្បីធានាខ្លួន ទើបតំណាងអយ្យការអនុញ្ញាតឲ្យវិលទៅផ្ទះវិញ ។ ហើយលើកទី៣.នេះជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនម្តង និងកំពុងបន្តនីតិវិធី ។ បើតាមមេធាវីម្នាក់ការពារក្តីឲ្យក្រុមមួយបានឲ្យដឹងថា លោកក៏ត្រូវបានម្ចាស់ក្រុមហ៊ុនមួយពឹងពាក់តាមផ្លូវច្បាប់ ឲ្យរៀបចំដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ពេជ្រ ស្រីមុំ ដែរ ពាក់ព័ន្ធពីបទ.ឆបោកលើទឹកប្រាក់ប្រមាណ ៩៣៤ ៩៦០ ដុល្លារអាមេរិក ដែលជនសង្ស័យបានប្រើប្រាស់ មូលប្បទានប័តអត់សាច់ប្រាក់ចំនួន៩សន្លឹក ជា(សែកស្អុយ)ទាំងអស់ ។ សូមជួយតាមដានតទៅទៀត និងរង់ចាំមើលលើកនេះតើស្រ្តីអ្នកជំនួញហាយសូរ ពេជ្រ ស្រីមុំ មានវាសនាបែបណា ? ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖