ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ចំនួន ១០ចំណុចដូចខាងក្រោម :
១- តាមការពិតទៅអ្នកវិភាគនិងការផ្សព្វផ្សាយទេដែលក្រឡុកសភាពការណ៍ទំនាក់ទំនងការបរទេសរវាងកម្ពុជាជាមួយបណ្តាប្រទេសខាងកើតនិងលោកខាងលិច = ដែលមិនស្របនឹងគោលជំហររបស់ មេដឹកនាំបណ្តាប្រទេសទេ?
២- ការខិតខំផលិតកសិផលជាការល្អ = តែការសម្រុកលក់កសិផលក្នុងពេលតែមួយជាការធ្វើឲ្យកសិផលធ្លាក់ថ្លៃ?
៣- ចោទថារាជរដ្ឋាភិបាលកម្ពុជាមិនគោរពច្បាប់ជាតិ និងអន្តរជាតិ រឹតត្បិតសេរីភាពសារព័ត៌មាន = ត្រង់អ្នកសារព័ត៌មានខ្លះមិនអនុវត្តក្រមសីលធម៌និងវិជ្ជាជីវៈមិននិយាយផងទេ?
៤- ថាតុលាការធ្វើតាមអ្នកនយោបាយ = គឺជាការប្រមាថអំណាចតុលាការ?
៥- អង្គការសង្គមស៊ីវិលទោះជាង១០០ក្តីនៅតែជាភាគតិចដែរ = បើប្រៀបនឹងអង្គការសង្គមស៊ីវិលសរុបជាង៥០០០នោះ?
៦- នៅអូស្ត្រាលីគ្រាន់កាន់ជើងក្រុមបាល់ទាត់ម្ខាងៗ ក៏ដល់ថ្នាក់ប្រើអំពើហឹង្សាវាយតប់គ្នាដែរ? ហើយអួតថា ប្រជាធិបតេយ្យដែរ?
៧- របាយការណ៍របស់អង្គការមួយដែលនិយាយពីសភាពការណ៍នយោបាយមុនពេល និងក្រោយការបោះឆ្នោត = មិនឯករាជ្យ មិនអព្យាក្រឹត្យនិងលំអៀង?
៨- បរិយាកាសបោះឆ្នោតនៅកម្ពុជាឆ្នាំ២០២២ = មានលក្ចខណៈល្អជាងពេលណាៗទាំងអស់ ហើយគ្មានការបោះឆ្នោតនៅប្រទេសណាលើលោកល្អដល់ទេ?
៩- ភាពមិនប្រក្រតីក្នុងការបោះឆ្នោតមានតិចតួចដែលគជបបានដោះស្រាយស្របតាមនីតិវិធី។
១០- បាតុភាពមិនប្រក្រតីដែលអង្គការមួយនោះលើកឡើង = គ្មានកើតឡើងទេ ដោយសារអត់មានពាក្យបណ្តឹង?
ដោយ ៖ សហការី