ភ្នំពេញ ៖ កិច្ចប្រជុំស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃចន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តប្រវេសន៍ បានដឹកនាំកិច្ចប្រជុំស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំកិច្ចក៏មានអញ្ជេីញចូលរួមពី លោក អគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីនីតិកម្មនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះបានលេីកយកចំណុចសំខាន់ៗមួយចំនួនមកពិភាក្សារ និងកែសម្រួលពាក់ព័ន្ធការកំណត់ប្រភេទទិដ្ឋាការ លក្ខខណ្ឌ និងបែបបទដែលជនបរទេសត្រូវបំពេញដេីម្បីចូល-ចេញ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក គឺដេីម្បីបង្កេីនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា និងសម្របសម្រួលលក្ខខណ្ឌមួយចំនួនសម្រាប់ជនបរទេស តាមរយៈការធ្វេីទំនេីបកម្មលិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌបែបបទដែលត្រូវចំពោះជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា ៕
ដោយ : សហការី