ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអនុញ្ញាតអោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ , លោកបណ្ឌិត យ៉ង សាងកុមារ ព្រមទាំង លោក ឡឹក សុធា ជួបពិភាក្សាលើការងារកសិកម្ម។
នៅលើផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះថា, “ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម
ឌិត ទីណានិងបណ្ឌិតយ៉ង់ សាងកុមារព្រម លោកឡឹក សុធាលើការងារកសិកម្ម ដែលលោកទាំងពីរនាក់ទើបមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធា លោកទាំងពីរនាក់ទើបមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតគោរពសម្តេចតេជោ ហ៊ុនសែន ដោយអ្នកទាំង២បញ្ជាក់ថា , សូមគោរពជូន សម្តេចអគ្គមហាសនាបតីតោជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
កម្មវត្ថុ៖ សំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ដោយឃើញនូវគោលនយោបាយរបស់សម្ដេចតេជោលើវិស័យកសិកម្ម ដែលសម្ដេចទើប បានប្រកាសថ្មីៗ ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការណ៍ ជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោល នយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មនិង ជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផល ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញ នូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំមកនូវផ្លែផ្កា និងប្រយោជន៍យ៉ាងពិតប្រាកដដល់ ប្រជាពលរដ្ឋទាំងមូល។ គោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹងចំណេះដឹងនិងជំនាញឆន្ទៈ និង បទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំកន្លងមក។
នូវក្នុងន័យនេះ ខ្ញុំបាទសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយទាំងនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើក ស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។
ខ្ញុំបាទស្នើសុំចាប់ផ្តើមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃប្រវត្តិសាស្ត្រ ២ ធ្នូ ឆ្នាំ ២០២២ តទៅ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពស្មោះស្ម័គ្របំផុតអំពីខ្ញុំ ៕
ដោយ : សិលា