ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល (CR-MOJ)” របស់ក្រសួងយុត្តិធម៌កំពុងស្ថិតក្នុងដំណាក់ការនៃការអភិវឌ្ឍន៍ និងត្រួតពិនិត្យចុងក្រោយនៅឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល  (CR-MOJ)” របស់ក្រសួងយុត្តិធម៌កំពុងស្ថិតក្នុងដំណាក់ការនៃការអភិវឌ្ឍន៍ និងត្រួតពិនិត្យចុងក្រោយនៅឡើយ។ នេះជាការបញ្ជាក់ពី លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានរម្លឹកថា, សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា “ប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល  (CR-MOJ)” របស់ក្រសួងយុត្តិធម៌កំពុងស្ថិតក្នុងដំណាក់ការនៃការអភិវឌ្ឍន៍ និងត្រួតពិនិត្យចុងក្រោយនៅឡើយ។ ដូច្នេះប្រព័ន្ធនេះពុំទាន់ដាក់ឲ្យដំណើរការទេនាពេលបច្ចុប្បន្ននេះ។

លោកថ្លែងបន្តថា, ក្រសួងយុត្តិធម៌ នឹងជូនដំណឹងជាសាធារណៈ នៅពេលដាក់អោយដំណើរការសាកល្បងប្រព័ន្ធនេះជាផ្លូវការនាពេលខាងមុខ។

ហេតុនេះ ប្រសិនបើបងប្អូនមានតម្រូវការព្រឹត្តិបត្រថ្កោលទោស សូមអញ្ជើញមកដាក់ពាក្យស្នើសុំដោយផ្ទាល់ជាមួយមន្ត្រីនៃនាយកដ្ឋានកិច្ចការថ្កោលទោស នាទីស្តីការក្រសួងយុត្តិធម៌ ។  សូមអរគុណ! ៕

ដោយ : សិលា


ចែករំលែក៖