ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន និងជម្រុញដល់ពលរដ្ឋគ្រប់អាយុ ពលរដ្ឋមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព ត្រូវមកធ្វើថ្មី។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា កម្លាំងនគរបាលគ្រប់អធិការដ្ឋានក្រុង-ស្រុកទាំង៩ និង កម្លាំងនគរបាលជំនាញ នៃការិយាល័យនគរបាលអត្តសញ្ញាណកម្ម ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តពន្លឿនការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឃុំ សង្កាត់ ។
គោលបំណងនៃការពន្លឿន ការផ្តល់សេវាជូនពលរដ្ឋតាមមូលដ្ឋាននេះ គឺជាសកម្មភាពមួយជម្រុញនិងរំលឹកដល់ពលរដ្ឋដែលពេញវ័យនិងពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព ត្រូវប្រញ៉ាប់ទៅធ្វើថ្មី ដើម្បីងាយយកឯកសារនេះទៅប្រើប្រាស់ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ពិសេសជាងនេះគឺឲ្យពលរដ្ឋអាចយកទៅចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០២៣ខាងមុខ បានទាន់ពេលវេលា ៕
ដោយ៖សហការី