ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក៖ ចុះត្រួតពិនិត្យការអភិវឌ្ឍន៍ និងចុះសួរសុខទុក្ខនាយទាហាន ពលទាហានឈរកាពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ

ចែករំលែក៖

ខេត្ត​ព្រះវិហារ ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ពជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រៅពីភារកិច្ចស្នូលការពារជាតិ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ចាការកងពលធំអន្តរាគមន៍លេខ៣ និងជាគណ:បញ្ជាការ សមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ បានអញ្ជើញដឹកនាំ មេបញ្ជាការ មេបញ្ជារការង កងពលធំអន្តរាគមន៍លេខលេខ៣ និងបណ្ដាអង្គភាពជំនាញចំណុះ កងពលធំអន្តរាគមន៍លេខ៣ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួន រួមមាន មី,ត្រីខ,ទឹកក្រូច ចែកជូនដល់នាយទាហាន ពលទាហានឈរការពារតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ និងចុះត្រួតពិនិត្យការងារអភិវឌ្ឍន៍ និងទីតាំងភូមិសាស្ត្រ រួមមាន បណ្ដាញផ្លូវ, ប្រព័ន្ធទឹក,ប្រព័ន្ធភ្លើង និងសមិទ្ធផលនានា មួយចំនួន នាព្រឹកថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យនេះដែរ លោកឧត្តមសេនីយ៍ឯក​ ស្រី​ ឌឹក បានផ្សព្វផ្សាយ នូវផែនការពង្រឹងការងារយោធាឆ្នាំ២០២២ និងទិសដៅផែនការការងារយោធាបន្ត ឆ្នាំ ២០២៣ និងបង្កើនការអភិវឌ្ឍន៍លើគ្រប់វិស័យ ជួសជុលបន្ថែមរាល់ហេដ្ឋារចនាសម្ព័ន្ធនានា តាមគ្រប់បណ្ដាអង្គភាពឈរជើង ដែលទ្រុឌទ្រោម ដែលបានខូចខាតពីគ្រោះធម្មជាតិនៅតាមទិសជួមុខជាប់ព្រំដែនកម្ពុជា-ថៃ-ឡាវ ជាពិសេសវិស័យកសិកម្ម និងដំណាំបន្លែបង្ការ នៅក្នុងអង្គភាព។

ក្នុងនោះផងដែលឯកឧត្តមបានកោតសរសើរចំពោះ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ និងមេបញ្ជាការរង បងប្អូននាយទាហាន និងពលទាហានទាំងអស់ដែល បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអង្គភាព ដើម្បីកងយោធពលខេមរភូមិន្ទ ឲ្យមានភាពរីកចម្រើន និងរក្សាឲ្យបាននូវសុខ សន្តិភាព  សុវត្ថិភាព ជូនប្រជាជនរួមជាតិ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល និងប្រទេសជិតខាងផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖