ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ម្សិលមិញ

ចែករំលែក៖

ភ្នំពេញ​ ៖​ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ៣៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន១០ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។

      ក្នុងចំណោមជនសង្ស័យចំនួន ៣៥នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ២នាក់), ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៧នាក់(ស្រី ០នាក់), ប្រើប្រាស់ ៤ករណី ឃាត់ ២១នាក់(ស្រី ៥នាក់), វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(Ice) ស្មើរ ១៥,៨៦ក្រាម និង២កញ្ចប់តូច។

      ជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៦អង្គភាព៖

១.បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

២.កំពង់ចាម៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ស្រី ២នាក់។

៣.កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៤,៨០ក្រាម។

៤.កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៥នាក់  ចាប់យកIce ២កញ្ចប់តូច។

៥.រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៦.សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ៣នាក់ ចាប់យកIce ០,៣៦ក្រាម។
ក្នុងនោះ អាវុធហត្ថ ១អង្គភាព៖

១.ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ០,៧០ក្រាម៕

ដោយ៖ ភារ៉ា​ ដង្កោ(រូបភាព៖ ឯកសារ)


ចែករំលែក៖