ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិលើសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីអាហារតាមសាលារៀន

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីអាហារតាមសាលារៀន ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី  Claire Conan នាយិកាកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីក្រសួង ស្ថាប័ន នាយកដ្ឋានពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុកទទួលបន្ទុកតាមបណ្ដាលខេត្ត និងតំណាងដៃគូអភិវឌ្ឍ  នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថា, សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីអាហារតាមសាលារៀននេះ មានគោលបំណងប្រមូលធាតុបន្ថែមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ៕

ដោយ : សហការី


ចែករំលែក៖