ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក តេង សួន និងលោក រស់ សាផល ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ គឺ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ​ត្រាស់បង្គាប់តែងតាំងមុខតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន២នាក់។

អនុរដ្ឋលេខាធិការថ្មី២រូបនោះ រួមមាន ៖

១- លោក តេង សួន 

២-លោក រស់ សាផល ។ 

ព្រះមហាក្សត្រត្រាស់បង្គាប់ , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ : សិលា


ចែករំលែក៖