ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។
ព្រះមហាក្សត្រត្រាស់បង្គាប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
សូមបញ្ជាក់ថា, លោក ប៉ែន បូណា ជានិពន្ធនាយក ទូរទស្សន៍ PNN និងជាប្រធាន ក្លឹបអ្នកកាសែតកម្ពុជា ៕
ដោយ ៖ សិលា