ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកALPHAD ទៅបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបានបើក រថយន្តស៊េរីទំនើបម៉ាកALPHADជ្រុលទៅបុកជាមួយម៉ូតូម៉ាក winner មួយគ្រឿងពេញទំហឹងបណ្ដាលឱ្យបុរសជាអ្នកជិះម៉ូតូរងរបួសធន់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ នៅខាងកើតស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត កែងនឹងផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក winner ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1JL-3587 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHAD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ-1326 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿនបានជ្រុលទៅបុកជាមួយម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះជាអ្នកជិះម៉ូតូដួលបោកទៅនឹងថ្នល់រងរបស់ធ្ងន់ ហើយភ្លាមៗនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្ទាន់   ចំណែកអ្នកបើកបររថយន្តក៏បានទៅមើលជនរងគ្រោះនៅឯមន្ទីរពេទ្យដែរ និងម្នាក់ទៀតដែលរួមដំណើរជាមួយបានគេចចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

IMG_5653 IMG_5654 IMG_5649

ដោយ៖សុខាសែនជ័យ


ចែករំលែក៖