គ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង Paulo Bento និយាយថា លោកនឹងចាកចេញពីតួនាទីរបស់លោកបន្ទាប់ពីក្រុមរបស់លោកធ្លាក់ចេញពី World Cup ឆ្នាំ២០២២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមរបស់លោក Bento ត្រូវបានធ្លាក់ចេញពីការប្រកួតបន្ទាប់ពីចាញ់ក្រុមប្រេស៊ីល ៤–១។ បុរសវ័យ៥៣ឆ្នាំមកពីប្រទេសព័រទុយហ្គាល់រូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅក្នុងខែសីហា ឆ្នាំ២០១៨។
លោក Bento បាននិយាយថា “យើងគ្រាន់តែគិតអំពីអនាគត ហើយវានឹងមិននៅជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ខ្ញុំទើបតែបានប្រកាសទៅកាន់កីឡាករ និងប្រធានសហព័ន្ធកូរ៉េខាងត្បូង ហើយនេះគឺជាការសម្រេចចិត្តដែលខ្ញុំបានអនុវត្តរួចហើយតាំងពីខែកញ្ញា ដែលត្រូវបានកំណត់ជាដុំកំភួន”។
លោកបន្តថា “ថ្ងៃនេះខ្ញុំបានបញ្ជាក់ហើយ ខ្ញុំត្រូវតែអរគុណពួកគេសម្រាប់អ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ។ ពួកគេបានផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ពួកគេ ហើយខ្ញុំពិតជារីករាយ និងមានមោទនភាពណាស់ដែលបានធ្វើជាអ្នកគ្រប់គ្រងរបស់ពួកគេ”។
ក្រុមរបស់លោក Bento បានយកឈ្នះព័រទុយហ្គាល់ដែលជាក្រុមប្រទេសកំណើតរបស់គាត់ក្នុងលទ្ធផល ២–១ ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់កូរ៉េខាងត្បូង ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល H និងឈានទៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែត្រូវចាញ់ក្រោមថ្វីជើងក្រុមប្រេស៊ីល ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)