ព័ត៌មានទាន់ហេតុការណ៍៖

លោកសរ សុផល ប្រធានក្រុមប្រឹក្សាស្រុក បុរីអូរស្វាយសែនជ័យ ជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៣ អាណត្តិទី៣

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ លោក សរ សុផល  ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាស្រុក។ 

កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី សម្បត្តិ រចនា  អភិបាលនៃគណ:អភិបាលរងស្រុកស្ដីទី លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោកនាយកដំបន់រ៉ាមសារ លោក លោកស្រី ប្រធាន អនុប្រធាន មន្រ្តីរាជការ  ចំណុះឲ្យរដ្ឋបាលស្រុក កងកម្លាំងទាំង៣ប្រភេទ លោកមេឃុំទាំង៣ឃុំ លោក លោកស្រីតំណាងឲ្យមណ្ឌលសុខភាព និងមន្រ្តីពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំនេះដែរដោយមាន សេចក្ដីព្រាងរបៀបវារ:នៃកិច្ចប្រជុំ:

១.មតិបើកកិច្ចប្រជុំ

– ការពិនិត្យកូរ៉ុម

– ការអនុម័តសេចក្ដីព្រាងរបៀបវារ:

២.ពិនិត្យ និងអនុម័តលើ÷

– កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

– របាយការណ៍វឌ្ឍភាពការងារខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២២

៣.សេចក្ដីជូនដំណឹង

– ក្រុមប្រឹក្សាស្រុក

– គណ:អភិបាលស្រុក

– ការិយាល័យ និងអង្គភាពពាក់ព័ន្ធ

៤.បញ្ហាផ្សេងៗ

៥.មតិបូកសរុប និងបិទកិច្ចប្រជុំ៕

ដោយ៖ មាស សុផាត


ចែករំលែក៖