ព័ត៌មានទាន់ហេតុការណ៍៖

លោក Hansi Flick នឹង​នៅ​តែ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ទោះ​ជាក្រុម​ធ្លាក់​ចេញ​ពី​វគ្គ​ចែក​ពូល World Cup 2022

ចែករំលែក៖

លោក Hansi Flick នឹង​បន្ត​ធ្វើ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រីដែកអាល្លឺម៉ង់ បើ​ទោះ​បី​ក្រុម​របស់​លោក​ធ្លាក់​ចេញ​ពី​វគ្គ​ចែក​ពូល​នៅ World Cup ឆ្នាំ២០២២ ក្នុង​ប្រទេស​កាតា​ក៏​ដោយ។

ការបញ្ចប់ចំណាត់ថ្នាក់លេខ៣របស់ពួកគេក្នុងពូល E គឺជាការប្រកួតបាល់ទាត់ពិភពលោកជាលើកទី២ជាប់ៗគ្នាដែលអាល្លឺម៉ង់បានបរាជ័យត្រឹមវគ្គចែកពូលមិនអាចឈានទៅវគ្គបន្ត។

កាលពីដើមសប្តាហ៍នេះ នាយកបច្ចេកទេសលោក Oliver Bierhoff បានបញ្ចប់កិច្ចសន្យារបស់គាត់ ប៉ុន្តែសមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) បានជ្រើសរើសរក្សាលោក Flick ជាអ្នកគ្រប់គ្រងមុនពេលការប្រកួតជម្រុះ និងប្រជែងជើងឯកអឺរ៉ុប (យូរ៉ូ) នៅផ្ទះនៅឆ្នាំ២០២៤ខាងមុខ។

លោក Flick បាននិយាយថា “បុគ្គលិកគ្រូបង្វឹករបស់ខ្ញុំ និងខ្ញុំមានសុទិដ្ឋិនិយមចំពោះការប្រកួតជើងឯកអឺរ៉ុបនៅក្នុងប្រទេសរបស់យើង។ក្នុងនាមជាក្រុម យើងអាចសម្រេចបានច្រើនជាងអ្វីដែលយើងបានបង្ហាញនៅកាតា។ យើងបានខកខានឱកាសដ៏ល្អនៅទីនោះ យើងនឹងរៀនមេរៀនរបស់យើងពីវា” ។

ប្រធាន DFB លោក Bernd Neuendorf បាននិយាយថា “យើងមានទំនុកចិត្តពេញទំហឹងចំពោះលោក Hansi Flick ថាគាត់នឹងធ្វើជាម្ចាស់នៃការប្រកួតប្រជែងនេះរួមគ្នាជាមួយក្រុមរបស់គាត់” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖