ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កាមរី២គ្រឿងបុកគ្នានៅផ្លូវបំបែក​លេីប្រឡាយលូទឹកស្អុយបឹងត្របែក បណ្ដាលឱ្យខូចខាតទាំងសងខាង

ចែករំលែក៖

​    ភ្នំពេញ​ ៖​ រថយន្ត Toyota​ Camry ពណ៌ខ្មៅ​២គ្រឿង  ម្ខាងបេីកបរដោយជនជាតិចិន​ និងម្ខាងទៀតបេីកបរដោយជនជាតិខ្មែរ​ បានបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួន​លេីប្រឡាយលូបឹងត្របែក​ បណ្ដាលឱ្យរងការខូចខាត​ទាំងសងខាង​ តែសំណាងដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស​ ។ 

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២​ នៅតាម​បណ្ដោយ​ផ្លូវ​លេខ១០៥ កែងផ្លូវលេខ៤៣២​ ស្ថិតក្នុងសង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុ​ គេឃេីញរថយន្តមួយគ្រឿងម៉ាក​ Toyota Camry ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2W-3366 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤៣២ពីលិចទៅកេីតក្នុងល្បឿនលឿន​ ខណៈមកដល់ផ្លូវបំបែកមិនបន្ថយល្បឿន​ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក​ Toyota Camry ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2K-0053 បេីកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥​ពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ ហើយក៏បុករថយន្តកាមរីដែលបេីកបរដោយជនជាតិចិនចំពីចំហៀងទ្វារខាងស្ដាំពេញទំហឹង​ បណ្ដាលឱ្យរថយន្តកាមរីដែលបេីកបរដោយជនជាតិចិនវិលក្បាលរថយន្តត្រឡប់ក្រោយរងការខូចខាត​យ៉ាងដំណំ​ រីឯរថយន្តកាមរីបេីកបរដោយជនជាតិខ្មែរបានរងការខូចខាតផ្នែកខាងមុខជាខ្លាំងផងដែរ​ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ​ ។ 

​   ក្រោយកេីតហេតុ​ ភាគីទាំងសងខាងបានធ្វេីការសម្របសម្រួលគ្នាអស់មួយសន្ទុះធំនិងវែកញែកហេតុផលត្រឹមត្រូវ​ទើបភាគីរថយន្តកាមរីរបស់ជនជាតិចិន​យល់ព្រមជួសជុលការខូចខាតទៅលេីរថយន្តកាមរីរបស់ជនជាតិខ្មែរ​ឱ្យស្អាតឡេីងវិញ​ ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង​ដោយមិនចង់រំខានដល់សមត្ថកិច្ចឡេីយ​ ៕​

IMG_7588 IMG_7584 IMG_7586

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖