ភ្នំពេញ៖ ទីបំផុតតារាសម្តែង សេង សុខឃីម ដែលមុននេះបានបង្ហោះសារព្រមានទៅកាន់តារាចម្រៀង មាស នីតា នោះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។
កាលពីថ្មីៗកន្លងទៅនេះ ដំណឹងដ៏រសើបពីការជេរប្រមាថរបស់ មាស នីតា ទៅលើសេង សុខឃីមត្រូវបានទម្លាយកាលពីមុននេះបន្ទាប់ពីលេចចេញដំណឹងថា មាស នីតា បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយនាយចឺម ដែលមុននេះទើបនឹងប្រកាសចែកផ្លូវគ្នាដើរជាមួយសេង សុខឃីម។ សារជេរប្រមាថក្តៅគគុកនេះបានធ្វើឡើងបន្ទាប់ពីគណនីTik Tok មួយបានធ្វើការកាត់តវិដេអូភ្ជាប់ដោយរូបភាពក្នុងន័យថាមាស នីតា ដណ្តើមនាយចឺមពីសេង សុខឃីម រហូតនាងឆេះដុំបង្ហោះវីដេអូមួយ ប៉ុន្តែត្រូវបានលុបចោលវិញ តែបែរជាបែកធ្លាយសំឡេងជេរប្រមាថទៅសេង សុខឃីមទៅវិញ ហើយមុននេះសេង សុខឃីមក៏បានប្រកាសពីការមិនលើកលែងឱ្យនារីក្នុងគ្រុបស៊ីត្រាវតែស្ករថែមល្បោយក្នុងករណីនេះនោះទេ។ មុននេះដែរតារាសម្តែង និងបង្ហាញម៉ូដសាច់ខ្ចីដូចបណ្តូលចេកអ្នកនាង សេង សុខឃីម បានបង្ហាញលិខិតពាក្យបណ្តឹងទៅកាន់តារាចម្រៀងស្រីអ្នកនាង មាស នីតា ជាផ្លូវការហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីតារាស្រីរូបនេះបានទម្លាយអំពីពាក្យបណ្តឹងដែលត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០២ខែធ្នូ ឆ្នាំ ២០២២។ ក្នុងពាក្យបណ្តឹងនេះនាងបានបញ្ជាក់ចំៗដោយធ្វើការប្តឹងទៅកាន់តារាចម្រៀង ពៅ ស្រីមាស ហៅមាស នីតា ពីបទជេរប្រមាថជាសាធារណៈ ញុះញង់ឱ្យមានការរើសអើង ។
តាមការបញ្ជាក់លើពាក្យបណ្តឹងបានលើកឡើងថា ការប្តឹងនេះក្រោយពីលេចធ្លាយសារក្នុងបណ្តាញសង្គមដែលពាក្យជេរប្រមាថគ្រោតគ្រាតនេះត្រូវបាននាងលើកឡើងថាសំដៅចំៗមកលើនាងតែម្តង ដែលជាចេតនាមើលងាយនាងនាំឱ្យប៉ះពាល់ដល់កិត្តិយសនាងផងដែរ ។ ក្នុងពាក្យបណ្តឹងក៏មានការទាមទារជំងឺចិត្តពីមាស នីតា ផងដែរ ប៉ុន្តែរូបភាពត្រូវបាននាងបិទដោយមិនបញ្ជាក់ពីចំនួនទឹកប្រាក់ឡើយ។ ទោះជាយ៉ាងណាភ្ជាប់ដោយរូបថតនៃពាក្យបណ្តឹងនេះនាងបានភ្ជាប់ដោយពាក្យក្នុងចិត្តថា”មកដល់ថ្ងៃនេះមិនដែលដឹងខ្លួនឯងខុស ក៏មិនដែលភ្ងាក់ខ្លួនខុស ថាជេរម៉ែខ្ញុំនិងខ្ញុំដៀល កប់ៗមាត់ ទាំងមិនដឹងរឿងច្បាស់លាស់ អត់តបទៅវិញ លើសដើម មិនដែលដឹងខ្លួន ក៏មិនដែលសុំទោសម្តាយខ្ញុំ”។ គេនៅបន្តរង់ចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា ខណៈដែលមាស នីតា បន្តរក្សាភាពស្ងប់ស្ងាត់មិនបញ្ចេញប្រតិកម្មអ្វីទាំងអស់ក្រោយពីធ្លាយចេញសារសំឡេងជេរប្រមាថ សេង សុខឃីម កន្លងមកនោះ៕
ដោយ ៖ វឌ្ឍនា