ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្តឹងអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោក( WTO)

ចែករំលែក៖

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានប្រកាសថា ទីក្រុងប៉េកាំង ទើបតែបានប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្រាប់ការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកជាមួយនឹងវិធានការត្រួតពិនិត្យការនាំចេញរបស់ចិន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reutersបានផ្សាយថា សហរដ្ឋអាមេរិកកាលពីខែតុលាបានអនុម័តបទប្បញ្ញត្តិដ៏ធំទូលាយមួយក្នុងគោលបំណងដាក់កម្រិតលើឧស្សាហកម្មគ្រឿងអេឡិចត្រូនិក របស់ប្រទេសចិន ដែលបង្កឱ្យមានការតវ៉ាពីក្រុមពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសចិន។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិនចាត់វិធានការផ្លូវច្បាប់នៅក្នុងក្របខ័ណ្ឌ WTO តាមការចាំបាច់ ដើម្បីដោះស្រាយកង្វល់និងការពារផលប្រយោជន៍ស្របច្បាប់របស់យើង” ។
អាជ្ញាធរចិនបានចោទប្រកាន់វិធានការរឹតត្បិតរបស់សហរដ្ឋអាមេរិក “គំរាមកំហែងដល់ស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល”។
នៅក្រោមដំណើរការនេះ ជំហានដំបូងក្នុងនីតិវិធីដោះស្រាយវិវាទផ្លូវច្បាប់នៅ WTO គឺការស្នើសុំការពិគ្រោះយោបល់។

សហរដ្ឋអាមេរិកបានរារាំងការណាត់ជួបមួយចំនួនទៅកាន់ស្ថាប័ន WTO ដែលដោះស្រាយជម្លោះពាណិជ្ជកម្ម មានន័យថា ជម្លោះមួយចំនួននឹងមិនអាចដោះស្រាយបានទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖