ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺអាសន្នរោគនៅតែបន្តរីករាលដាលនៅក្នុងប្រទេសស៊ីរី មនុស្ស៩៦នាក់បានស្លាប់

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់ប្រទេសទួរគី នៅថ្ងៃទី១៦ ខែធ្នូ បានផ្សាយថា ជំងឺអាសន្នរោគនៅតែបន្តរីករាលដាលនៅក្នុងប្រទេសស៊ីរី ហើយរហូតមកដល់ពេលនេះមនុស្ស ៩៦ នាក់បានស្លាប់។
អង្គភាពសម្របសម្រួលជំនួយ (ACU) ថា ចំនួនអ្នកជំងឺដែលបានស្លាប់ដោយសារជំងឺអាសន្នរោគនៅក្នុងតំបន់ហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីគិតត្រឹមថ្ងៃទី ១១ ខែធ្នូ មានចំនួន៤៧នាក់ស្លាប់ ក្នុងនោះមាន៣០នាក់នៅភាគឦសាន និង១៧នាក់នៅភាគខាងលិច និងភាគពាយ័ព្យនៃប្រទេស ចំណែកអ្នកសា្លប់នៅតំបន់ផ្សេងទៀតមានជាច្រើន ។ ក្រសួងសុខាភិបាលស៊ីរីបានប្រកាសថា ចំនួនអ្នកឆ្លងជំងឺអាសន្នរោគនៅក្នុងតំបន់គ្រប់គ្រងបានឈានដល់ 1,609 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន49នាក់។
លោកវេជ្ជបណ្ឌិត Adnan Talib ដែលជាអ្នកសម្របសម្រួលនៃបណ្តាញព្រមាន និងឆ្លើយតបទាន់ពេលវេលានៃជំងឺរាតត្បាត (EWERN) បានបញ្ជាក់ពីចំនួនករណីសង្ស័យថាជាជំងឺអាសន្នរោគនៅភាគខាងជើងនិងភាគពាយ័ព្យនៃប្រទេសស៊ីរីមានចំនួន 22,763នាក់។ EWERN កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) ក្រុមការងារជំងឺអាសន្នរោគនិងជំងឺរាគដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន។ បច្ចុប្បន្នមានមជ្ឈមណ្ឌលព្យាបាលជំងឺអាសន្នរោគចំនួន៨នៅភាគខាងជើង និងភាគពាយ័ព្យនៃប្រទេសស៊ីរី។
នៅចុងខែវិច្ឆិកា ឆ្នាំ 2022 រដ្ឋាភិបាលស៊ីរីបានទទួលវ៉ាក់សាំងជំងឺអាសន្នរោគចំនួន២លានដូសពីអង្គការសហប្រជាជាតិ ហើយបានចាប់ផ្តើមចាក់ថ្នាំបង្ការដល់ប្រជាជននៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណាមិញ ថ្នាំបង្ការជំងឺអាសន្នរោគនៅមិនទាន់ដល់តំបន់ផ្សេងទៀតនៅឡើយទេ។
នៅថ្ងៃទី ១៦ ខែធ្នូ អង្គការ WHO បានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនការរីករាលដាលនៃជំងឺអាសន្នរោគពិភពលោក៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ TTXVN-VNA)


ចែករំលែក៖