ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស​ពន្លះរថយន្តកុងតឺន័រ​បណ្តាលឱ្យខូចខាតយ៉ាងដំណំទាំងសងខាង​ រួចសងថ្លៃខូចខាតត្រឹមតែ១៥០$បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​ តូយ៉ូតា​ ព្រូស​ មួយគ្រឿងក្នុងល្បឿនលឿន​ រួចឡេីងស្ពានព្រែកសំរោង​មិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តសណ្ដោងទូកុងតឺន័រ​ចំពីមុខពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង​។ ហេតុការណ៍គ្រោះច្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា​វេលា​១០​និង៣០នាទី​យប់​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ស្ថិត​នៅលេីស្ពានព្រែកសំរោង​ សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារ​អំពៅ​​ រាជធានី​ភ្នំពេញ​ ។ 

​    តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេ​ឃេីញរថយន្តធុនធំ​សណ្ដោងទូកុងតឺនរ​ ក្បាលពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 3E-3009 ធ្វេីដំណេីរតាមបណ្ដោយផ្លូវថៃហ្គ័រ​ក្នុងទិសដៅពីកេីតទៅលិច​ រួចបើកឡេីងស្ពានព្រែកសំរោង​មកដល់ពាក់កណ្ដាលស្ពាន​ ស្រាប់តែមានរថយន្តម៉ាក​ តូយ៉ូតា​ ព្រូស​ ពណ៌ប្រផេះ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AW-7161 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន​ ដោយមិនប្រយ័ត្នក៏រេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករថយន្តសណ្ដោងទូកុងតឺន័រពេញទំហឹង​បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងខ្ទេចផ្នែកខាងមុខយ៉ាងដំណំដូចគ្នា​ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនធ្វេីឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

​     ក្រោយ​ពេល​កេីត​ហេតុ​ ​ភាគីខាងរថយន្តតូយ៉ូតា​ ព្រូស​ បានដឹងខ្លួនខុស​ក៏សម្រួលព្រមសងថ្លៃខូចខាតឱ្យទៅភាគីរថយន្តសណ្ដោងទូកុងតឺន័រចំនួន១៥០$​ដេីម្បីបញ្ចប់រឿង​នៅនឹងកន្លែង​ រួចស្ទូចយករថយន្តទៅជួសជុលរៀងៗខ្លួន​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖