ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ ភារកិច្ចរបស់យើងក្នុងឆ្នាំ២០២២ នឹងបញ្ចប់ទៅប្រកបដោយស្មារតីខ្ពស់!

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា, ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ យើងបានព្យាយាមសង្កត់ធ្ងន់លើស្មារតីរួបរួមគ្នា ខណៈដែលតំបន់របស់យើង ក៏ដូចជាពិភពលោកបាននិងកំពុងឆ្លងកាត់បញ្ហាប្រឈមជាច្រើន។ យ៉ាងណាមិញ ចំណងមិត្តភាពរវាងអាស៊ីអាគ្នេយ៍ និងអឺរ៉ុបកាន់តែមានភាពរឹងមាំ ជាក់ស្តែងតាមរយៈការអបអរសាទរខួបលើកទី៤៥  នៃទំនាក់ទំនងសន្ទនា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល។

លោករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរដែលរស់នៅតាមបណ្តាប្រទេសអឺរ៉ុប ព្រមទាំងមានជំនួបមួយចំនួនទៀតជាមួយសមភាគីអឺរ៉ុប ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងប៉ារីស តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ៕


ដោយ : សិលា


ចែករំលែក៖