ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យអ្នកបើករថយន្តព្រូសងងុយដេកទើបរេចង្កូតទៅបុករះចូលផ្ទះពលរដ្ឋបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថយន្តព្រូសពណ៌សមួយគ្រឿងត្រូវបានអ្នកបើកៗបុកចូលផ្ទះពលរដ្ឋបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួននិងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក តែសំណាងដែរដែលពុំមានអ្នករងគ្រោះនៅក្នុងហេតុការណ៍នេះទេ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥និង១៥នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

   សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ រថយន្តព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2-BA-0175 បើកបរដោយបុរសវ័យក្មេងម្នាក់និងមានបុរសវ័យក្មេងម្នាក់ទៀតរួមដំណើរជាមួយ ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយមួយកន្លែងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួននៅចំណុចក្បែរស្តង់ជ្រូកលើដងផ្លូវទៅវត្តថ្មី។

   សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើ កម្លាំងសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះដល់ទីតាំងកើតហេតុដោយបានធ្វើការសួរនាំទាំងអ្នកបើកបរនិងម្ចាស់ផ្ទះរួចហើយក៏បាននាំយកអ្នកបើកបរនិងរថយន្តព្រូសពណ៌សទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរសមត្ថកិច្ចមិនទាន់បានបង្ហាញឈ្មោះនៅឡើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖