ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ផ្ដាំទៅ ប៊ុត ប៊ុនតិញ ឱ្យបកស្រាយរឿងផឹកស្រាក្រហម និងមានស្រីស្នេហ៍

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមិនចំឈ្មោះទៅបុគ្គលម្នាក់ដែលសម្ដេចហៅថាអាខ្មៅ ដែលទំនងជាសំដៅទៅលោក ប៊ុត ប៊ុនតិញ ដែលបែកធ្លាយរឿងអាស្រូវផឹកស្រានិងមានស្រី ឱ្យចេញបកស្រាយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្ដេចបានទទួលដំណឹងពីសហរដ្ឋអាមេរិកដែលបានឲ្យដំណឹងថាបុគ្គលដែលសម្ដេចហៅថា អាខ្មៅ នេះបានផឹកស្រាក្រហម ហើយមានដឹកស្រីមេម៉ាយម្នាក់ចេញទាំងកណ្ដាលយប់។

សម្ដេច​នាយករដ្ឋមន្ត្រី​កម្ពុជា​ បាបគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “អ្នកណាផឹកស្រាក្រហម? ហើយមេម៉ាយហ្នឹងជាអ្នកណាដែលគេដឹកចេញទាំងយប់ហ្នឹងហើយមុនដឹកចេញហ្នឹងតើស្រីមេម៉ាយហ្នឹងនៅជាមួយអ្នកណាឬក៏នៅជាមួយអាខ្មៅ?”

គួរបញ្ជាក់ថា​ សម្ដេចតេជោ​ បានទទួលដំណឹងពីខ្មែរអាមេរិកកាំងម្នាក់ដែលហៅឈ្មោះខ្លួនឯងថាស្រគៀល៕

ដោយ​៖សហការី​


ចែករំលែក៖