ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងជំរុញឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សន្តិសុខក្នុងតំបន់

ចែករំលែក៖

ប្រធានាធិបតីបារាំងបាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចាំបាច់ត្រូវមានការអះអាងបន្ថែមទៀត និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។
យោងតាមកាសែត Wall Street Journalបានផ្សាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ២១ ខែធ្នូ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះដែលកំពុងត្រឡប់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិនៅទីក្រុង Amman ប្រទេស Jordan ថា លោកមិនបានចាត់ទុកការងារលើកកម្ពស់ការអភិវឌ្ឍវិស័យការពារជាតិអឺរ៉ុបជាជម្រើសជំនួសណាតូនោះឡើយ។
ប្រធានាធិបតីបារាំងជឿជាក់ថា ទ្វីបអឺរ៉ុបដែលខ្លាំងជាងនឹងអនុញ្ញាតឱ្យទ្វីបនេះកាន់តែមានស្វ័យភាពនៅក្នុងសម្ព័ន្ធភាពយោធារបស់ខ្លួន ដោយធ្វើសកម្មភាព “នៅក្នុងអង្គការណាតូ ប៉ុន្តែដោយមិនពឹងផ្អែកលើណាតូទាំងស្រុងនោះឡើយ”។
“យើងត្រូវគិតឡើងវិញនូវស្វ័យភាពជាយុទ្ធសាស្ត្ររបស់យើង”។ លោក Macron បាននិយាយថា អឺរ៉ុបត្រូវការស្វ័យភាពបន្ថែមទៀត ទាក់ទងនឹងបច្ចេកវិទ្យា និងសមត្ថភាពការពារជាតិ រួមទាំងជាមួយសហរដ្ឋអាមេរិកផងដែរ។
មេដឹកនាំរដ្ឋាភិបាលបារាំងបានធ្វើការកត់សម្គាល់ខាងលើ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបសមភាគីលោក Joe Biden និងថ្លែងទៅកាន់សភាអាមេរិក ដោយថ្លែងអំណរគុណចំពោះការផ្តល់សព្វាវុធ និងអំពាវនាវឱ្យមានជំនួយយោធាបន្ថែមទៀតដល់ទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ ​Vietnamnet.vn)


ចែករំលែក៖