ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​យុវជនប្រុស-ស្រីចំនួន០៨នាក់​ នៅស្រុកសង្កែពាក់ព័ន្ធករណីគ្រឿងញៀន​

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ យុវជនប្រុស-ស្រីចំនួន០៨នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុកសង្កែ​ ចាប់ឃាត់ខ្លួន​ពាក់ព័ន្ធករណីគ្រឿងញៀន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

របាយការណ៍​ដដែល​បន្តថា​ លោកវរសេនីយ៍ទោ​ យុត​ តុងហូ​ អធិការនគរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន០១​ករណី ក្នុងបទល្មើសជាក់ស្តែង​ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២​ នៅចំណុចក្រុមទី​០៨ ភូមិ​បាឡាត់ ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង​។ 

ជាក់ស្ដែង​ក្នុងកិច្ចប្រតិបត្តិការសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន​០៨នាក់ ក្នុងនោះមានបុរសចំនួន​០៣នាក់និងស្រី្តចំនួន០៥នាក់​រួមនឹង​វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំ​នួន០៣ថង់ ទម្ងន់៣​,១០​ក្រាម​ទាំងសំបកសង្ស័យមានសារធាតុញៀន និងថង់ច្រករំលែកថ្នាំញៀ​ន​លក់មួយចំនួន។

-ថ្នាំគ្រាប់ពណ៌ផ្កាឈូករាងសំប៉ែតមានអក្សរ​WY​ចំនួន១៥គ្រាប់ ទម្ងន់​១,៤០ ក្រាម សង្ស័យមានសារធាតុ​ញៀន។

-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន​០១​

-ទូរស័ព្ទដៃចំនួន០៧គ្រឿង។

-បង់អាវុធវែង ចំនួន០២, សំបកកន្ទុះគ្រាប់អាវុធ​AK47ចំនួន០២គ្រាប់ទើបបាញ់ហើយ , ចុងអាវុធវែងចំនួន០១កំណាត់។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​អស់នោះ​ ត្រូវសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំ​សំណុំរឿងបញ្ជូ​ន មកផែនជំនាញអនុវត្តបន្តតាមនីតិ​វិធី​ ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖