ព័ត៌មានទាន់ហេតុការណ៍៖

Chelsea រកបានជ័យជម្នះឡើងវិញ ក្រោយបរាជ័យផ្ទួននៅ Premier League

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានបង្កើនក្តីសង្ឃឹមកំពូលទាំង៤របស់ពួកគេ ខណៈដែលក្រុមនេះបានបន្តរដូវកាល Premier League ឡើងវិញជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុម Bournemouth ក្នុងលទ្ធផល ២ទល់០ នៅកីឡដ្ឋាន Stamford Bridge កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ធ្នូនេះ។

ដោយខកខានមិនបានស៊ុតបញ្ចូលទីក្នុងការប្រកួតចំនួន៣ប្រកួតជាប់គ្នាមុនពេលសម្រាកសម្រាប់ការប្រកួត World Cup វាបានចំណាយពេលតិចជាង១៦នាទីរបស់ Chelsea ដើម្បីស្វែងរកគ្រាប់បាល់ ហើយខ្សែប្រយុទ្ធKai Havertz បានរកគ្រាប់បាល់នាំមុខ១គ្រាប់ក្រោយពីការបញ្ជូនបាល់ទាបរបស់ Raheem Sterling ។

ជាមួយនឹងក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់ហើយ ខ្សែបម្រើ Mason Mount បានអបអរការបង្ហាញខ្លួនលើកទី១៥០របស់គាត់សម្រាប់ Chelsea ក្នុងទម្រង់លេង ដោយបានរកគ្រាប់បាល់១គ្រាប់បន្ថែមទៀតចូលទៅក្នុងជ្រុងខាងស្តាំនៃសំណាញ់ទីរបស់ក្រុម Bournemouth នៅនាទីទី២៤។

នេះបានទាក់ទាញការពេញចិត្តពីអ្នកចាត់ការលោក Graham Potter ដែលនឹងមានសេចក្តីសោមនស្សរីករាយចំពោះទម្រង់លេងដ៏រលូនដែលក្រុមរបស់គាត់បានផ្តល់ ជាពិសេសក្នុងអំឡុងពេលពាក់កណ្តាលតង់ទី១។កីឡាករ Christian Pulisic បានឃើញការប្រឹងប្រែងព្យាយាមរកបាន១គ្រាប់ដែរ ប៉ុន្តែត្រូវបានច្រានចោល បន្ទាប់ពី Havertz ត្រូវបានគេវិនិច្ឆ័យថា បានធ្វើកំហុសទៅលើ Adam Smith ខណៈដែលកីឡាករអាល្លឺម៉ង់រូបនេះក៏បានបដិសេធនូវឱកាសក្នុងតង់ទី២ដើម្បីបន្តការនាំមុខរបស់ Chelsea ផងដែរ។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ Chelsea ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៨​ក្នុង​តារាង ដោយ​មាន​៦​ពិន្ទុ​តាម​ពី​លើ​ក្រុម​លេខ​៤ Tottenham ខណៈដែលក្រុម Bournemouth បន្ត​នៅ​លេខ​១៤ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖