ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត Ford Ranger ពាក់ស្លាកលេខរដ្ឋ បុកចូលហាងលក់ទូរស័ព្ទដៃរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងពាក់ស្លាកលេខរដ្ឋ ជ្រុលបុកចូលហាងលក់ទូរស័ព្ទដៃមួយកន្លែងយីហោ ម៉េង ហាប់ បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៥០ នាទីយប់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២២ នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ ម៉េង ហាប់ ត្រង់ចំណុចរង្វង់មូលកាំកូស៊ីធី កែងនឹងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ford ranger មួយគ្រឿងពាក់ស្លាកលេខរដ្ឋ12 2-3618ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីរលិចទៅកើត  ខណៈនោះបានប៉ះជាមួយនឹងរថយន្តតាកូម៉ាមួយគ្រឿងមិនចាំស្លាកលេខ ភ្លាមនោះភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿង ក្រោយមករថយន្តបង្កក៏បានបើកបន្តទៅដំណើរទៅមុខទៀត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកហាងលក់ទូរស័ព្ទដៃពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្ត ព្រមជួសជុលហាងលក់ទូរស័ព្ទឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖