ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុករថយន្តហាយឡេនឌ័រពីចំហៀងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកព្រូសមួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តហាយឡេនឌ័រពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវលេខ១៧៥កែងផ្លូវ៤៣២​ ស្ថិតក្នុងសង្កាត់ទួលទំពូង២​ ខណ្ឌចំការមន។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AN 2308 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ទឹកមាសពាក់ស្លាកលេខសៀមរាប​ 2C 9288​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៧៥​ ក្នុងទិសដៅពីជេីងទៅត្បូងល្បឿនលឿនក៏ជ្រុលបុករថយន្តហាយឡេនឌ័រពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុភាគីខាងរថយន្តព្រូសព្រមចេញថ្លៃជួសជុលទៅឱ្យរថយន្តហាយឡេនឌ័រដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖