ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតទៅប៉ះម៉ូតូរបួស៣នាក់ចំណែករថយន្តក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តឡិចស៊ីសមួយគ្រឿងបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់៣កង់ខ្ទាតមកប៉ះ​ ចំណែករថយន្តក្រឡាប់ផ្ងារជេីង។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចស្តុបទេពផន​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១​ ខណ្ឌទួលគោក។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកឡិចស៊ីសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BG 9960 រួមដំណេីរជាមួយបុរសជនជាតិចិនដូចគ្នាម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកខាងឆ្វេងដៃបុករៈរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់៣កង់នឹងខ្ទាតទៅប៉ះម៉ូតូស្គូពីមួយគ្រឿងទៀតជិះគ្នាបីនាក់រងរបួសធ្ងន់ស្រាល​ ចំណែករថយន្តក្រឡាប់ផ្ងារជេីងច្រង៉ាងដោយឡែកម្ចាស់រថយន្តរបួសស្រាលត្រូវបានប្រជាពលរដ្ឋជួយទាញចេញពីក្នុងរថយន្តបន្ទាប់មកក៏គេចខ្លួនបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖