ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២ ទី(៧)

ចែករំលែក៖

ភ្នំពេញ ៖ ទី(៧) វឌ្ឍនភាពយ៉ាងសកម្មដែលទទួលបានពីកិច្ចសហប្រតិបត្តិការយោធាដ៏សំខាន់រវាងចិននិងកម្ពុជា

ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ទទួលបានវឌ្ឍនភាពយ៉ាងសកម្មក្នុងវិស័យដូចជា ទំនាក់ទំនងជាយុទ្ធសាស្ត្រនៃកងទ័ពទាំងពីរ ការបណ្តុះបណ្តាលកងទ័ព និងទំនាក់ទំនងនៃកងទ័ពសព្វាវុធជាដើម។ ១.រក្សាទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែសីហា ហើយ លោក Wei Fenghe ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែវិច្ឆិកា ភាគីទាំងពីរបានផ្ទៀងផ្ទាត់គ្នាយ៉ាងគ្រប់ជ្រុងជ្រោយអំពីកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៃបណ្ដាវិស័យសម្រាប់កងទ័ពទាំងពីរ បានផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅលើបញ្ហាក្នុងតំបន់និងលើឆាកអន្តរជាតិដែលជាការចាប់អារម្មណ៍ខ្លាំង។ 

២.ជំរុញយ៉ាងម៉ឺងម៉ាត់នូវគម្រោងសំខាន់ៗ។ គម្រោងកែលម្អមូលដ្ឋានទ័ពជើងទឹករាមនៅកម្ពុជាដែលជាជំនួយរបស់ភាគីចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែមិថុនា ទាំងនេះបានបង្ហាញពីការលើកកម្ពស់កសាងកម្រិតទំនើបកម្មសម្រាប់កងទ័ពជើងទឹកនៅកម្ពុជា និងក្លាយជានិមិត្តសញ្ញាដ៏សំខាន់នៃចំណងមិត្តភាព”ដែកថែប”រវាងចិននិងកម្ពុជា។ ៣.បន្តពង្រឹងកិច្ចសហប្រតិបត្តិការជំនួយយោធាឱ្យកាន់តែស៊ីជម្រៅ។ កងទ័ពចិននៅតែបន្តផ្តល់ជំនួយដល់កងទ័ពកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយក្នុងឆ្នាំ២០២២ ចិនបានប្រគល់សព្វាវុធកងរាជអាវុធហត្ថជាបន្តបន្ទាប់និងរថយន្តប្រើសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានមកកាន់កម្ពុជា គម្រោងជំនួយសាងសង់អគារចម្រុះក្នុងវិទ្យាស្ថានទ័ពជើងគោកកម្ពុជា បានចាប់ផ្តើមជាផ្លូវការហើយ។ ៤.ការកែលម្អលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរកាលពីខែមីនាបានចុះហត្ថលេខាលើ”អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពរំដោះប្រជាជនចិននិងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ” បានបន្ថែមនូវអត្ថន័យនៃទំនាក់ទំនងរវាងកងទ័ពទាំងពីរ ផ្តល់នូវការធានាយន្តការបន្ថែមទៀតលើស្ថិរភាពនិងយូរអង្វែងសម្រាប់កិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖