អន្តរជាតិ៖ អតីតឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Qin Gang ត្រូវបានដំឡើងឋានៈជារដ្ឋមន្ត្រីការបរទេស ជំនួសតំណែងប្រធានការទូតយូរមកហើយ Wang Yi ដែលបានកាន់តួនាទីនៅការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។ នេះបេីយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ RT របស់រុស្សី នៅព្រឹកថ្ងៃអាទិត្យទី០១ ខែមករា ឆ្នាំ២០២៣។
សូមជម្រាបថា ក្រសួងការបរទេស បានប្រកាសពីការសម្រេចចិត្តកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដោយកត់សម្គាល់ថា លោក Qin អាយុ ៥៦ ឆ្នាំ នឹងជំនួសលោក Wang ភ្លាមៗ។ ទោះបីជារដ្ឋមន្ត្រីការបរទេសមុនត្រូវបានបោះឆ្នោតជ្រើសរើសជាការិយាល័យនយោបាយក្នុងខែតុលាក៏ដោយ វាត្រូវការពេលវេលាខ្លះដើម្បីបញ្ជាក់អ្នកស្នងតំណែងរបស់គាត់។
នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេស លោក Qin បាននិយាយថា វិធីសាស្រ្តការទូតរបស់ទីក្រុងប៉េកាំងនឹងផ្អែកលើ “ប្រាជ្ញាចិន គំនិតផ្តួចផ្តើមរបស់ចិន និងកម្លាំងរបស់ចិន”៕ ដោយ៖ស តារា
ប្រភព៖ RT