ព័ត៌មានទាន់ហេតុការណ៍៖

តំណាងប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកចូលរួមសោកស្ដាយផ្ទះឈើប្រក់ក្បឿងមួយខ្នងដែលត្រូវអគ្គិភ័យលេបត្របាក់ទាំងយប់ដោយឆ្លងចរន្តអគ្គិសនីចេញពីរថយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពីករណីអគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងមាន ទំហំ៥.៥ម៉ែត្រគុណនឹង៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២ស្ថិតនៅក្នុងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០២៣ លោកស៊ូ ម៉ុល តំណាងលោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកបានចូលរួមសោកស្ដាយដល់ម្ចាស់ផ្ទះនិងបាននាំយកសម្ភារសង្គ្រោះបន្ទាន់មកប្រគល់ជូនទៀតផង។

លោកស៊ូ  ម៉ុល បានថ្លែងថា ក្នុងនាមតំណាងលោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកបានផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​ការសោកស្តាយចំពោះ​ឧបទ្ទវហេតុ​អគ្គិភ័យដែល​បាន​បំផ្លាញ​លំនៅឋាន និង​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សាមឿន  ភេទប្រុសអាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះហាយ ម៉ាឡៃ អាយុ៥១ឆ្នាំ នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ។  ​ជាមួយគ្នានោះលោកបាន​លើកទឹកចិត្ត​សូម​កុំ​អស់សង្ឃឹម ហើយ​ត្រូវប្រឹងប្រែង​បំពេញការងារ និង​ប្រកប​របរ​ចិញ្ចឹមជីវិតដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារឡើងវិញ។ ជាក់ស្តែង​អំណោយ​ដែល​យក​មក​ផ្តល់​ជូន​នាពេលនេះ​ថ្វី​ត្បិត​តែ​មិន​ស័ក្តិសម​ទៅនឹង​អ្វី​ដែល​បងប្អូន​បាត់បង់​ពិតមែន តែ​ក៏​អាច​ជួយ​ដោះស្រាយ​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី​ផងដែរ ។​

   ក្នុងឱកាសនោះលោកស៊ូ ម៉ុល ក៏បាននាំយកអង្ករ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនមកឆ្លើយតបនិងសង្រ្គោះបន្ទាន់ របស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក មកឧបត្ថម្ភម្ចាស់ផ្ទះរងគ្រោះរួមមានអង្ករ មី កន្ទេល ធុងទឹកក្ដៅ ចានស្រាក់ ធុងទឹកកកទឹកសុទ្ធ សារុង ភួយនិងសម្ភារមួយចំនួនទៀតព្រមទាំងថវិកាផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖