ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន ( Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីនាពេលកន្លងមក ហើយសម្តេចរំពឹងថាបងប្អូននឹងបន្តគាំទ្រគណបក្សនេះជារៀង រហូតទៅផងដែរ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចំអកដល់គណបក្សខ្លះ និងក្រុមខ្លះដែលចង់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា គឺមិនអាចទៅរួចនោះឡើយ បើទោះបីជារង់ចាំទៅជាតិក្រោយទៀតក៏ប្រហែលមិនឈ្នះដែរ ខណៈគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ហើយទៅអនាគតក៏នឹងបន្តអភិវឌ្ឍឱ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីភាពរីកចំរើននៅប្រទេស កម្ពុជានាពេលបច្ចុប្បន្ន និងភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ជាក់ស្តែងក្នុងឱកាសឆ្លងឆ្នាំសកល គឺបងប្អូនប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្តទាំងអស់បានដើរលេងសប្បាយ ដោយពុំមានភាពភ័យខ្លាចអ្វីនោះឡើយ ខណៈទិដ្ឋភាពទាំងនេះហើយគឺសបញ្ជាក់ឲ្យឃើញថា កម្ពុជាមានសុខសន្តិភាពពិតប្រាកដ ហើយប្រសិនបើជនណាឬក្រុមណាចង់មកបំផ្លិចបំផ្លាញនូវសុខសន្តិភាពនេះ គឺមិនអាចទៅរួចនោះទេ មិនថាកាលៈទេសៈណានោះឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចមានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ ដែលនិងមានគម្រោងថ្មីៗជាច្រើនរវាងរដ្ឋាភិបាលចិន និងកម្ពុជាត្រូវបានអនុម័ត។
សម្ដេចបានថ្លែងថា៖ «ពេលនោះច្បាស់ណាស់ថានឹងមានគម្រោងថ្មីៗជាច្រើនទៀតក្នុងទស្សនកិច្ចនោះ រាប់ទាំងផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រំដែនវៀតណាម»។
សម្ដេចតេជោថ្លែងបែបនេះក្នុងពេលបើកការដ្ឋានសាងសង់ស្ពានភ្ជាប់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ៕នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចមានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ ដែលនិងមានគម្រោងថ្មីៗជាច្រើនរវាងរដ្ឋាភិបាលចិន និងកម្ពុជាត្រូវបានអនុម័ត។
សម្ដេចបានថ្លែងថា៖ «ពេលនោះច្បាស់ណាស់ថានឹងមានគម្រោងថ្មីៗជាច្រើនទៀតក្នុងទស្សនកិច្ចនោះ រាប់ទាំងផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រំដែនវៀតណាម»។
សម្ដេចតេជោថ្លែងបែបនេះក្នុងពេលបើកការដ្ឋានសាងសង់ស្ពានភ្ជាប់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ៕
ដោយ ៖ សិលា