ខ្សែការពារ Andrew Robertson បាននិយាយថា ទម្រង់លេងរបស់ Liverpool ក្នុងការចាញ់ Brentford គឺ “មិនល្អគ្រប់គ្រាន់ទេ” បន្ទាប់ពីមានកំហុសឆ្គងក្នុងខ្សែការពារមានន័យថា ហង្សក្រហមអាចនឹងបាត់បង់ឱកាសដើម្បីប្រជែងនៅលើក្រុមកំពូលទាំង៤របស់ Premier League។
ហង្សក្រហមបានស៊ុតបាល់បញ្ចូលទីមិនល្អ៣គ្រាប់នៅកីឡដ្ឋាន Community Stadium ខណៈ Brentford ទទួលបាន៣ពិន្ទុបន្ថែមក្នុងការយកឈ្នះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ មករាក្នុងលទ្ធផល ៣ទល់១។
នៅក្នុងតង់ទី១ដ៏អស់សង្ឃឹម កីឡាករ Ibrahima Konate របស់ក្រុម Liverpool បានស៊ុតបាល់បញ្ចូលទីខ្លួនឯងនៅជ្រុងមួយ ហើយដោយបានគេចចេញពីការស៊ុតបាល់បញ្ចូលទីគ្រាប់ទី២បន្ថែមទៀត ដោយសារតែកំហុសរបស់ខ្សែការពារធ្វើឲ្យកីឡាករ Yoane Wissa របស់ Brentfordស៊ុតបញ្ចូលទីបានសម្រេចនៅនាទីទី៤២។
គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp បានធ្វើការប្តូរ៣ដងនៅតង់ទីមួយ ហើយ Alex Oxlade-Chamberlain បានកាត់បន្ថយការនាំមុខ ដោយរកបាន១គ្រាប់សងវិញនៅនាទីទី៥០ ប៉ុន្តែមានកំហុសមួយទៀតដែលយឺតពេល លើកនេះមកពី Konate មិនបានបិទកីឡាករ ដោយអនុញ្ញាតឱ្យ Bryan Mbeumo របស់ Brentford រកបាន១គ្រាប់ទៀតដែលគ្រាប់បាល់ទី៣នៅនាទីទី៨៤។
ក្រុមហង្សក្រហមដែលនឹងឡើងទៅឈរនៅលេខរៀងទី៤ជាមួយនឹងជ័យជម្នះនោះ ឥឡូវនេះបានធ្លាក់ចុះ២៣ពិន្ទុនៅរដូវកាលនេះ ដែលជាទិន្នន័យអាក្រក់មួយនៅក្នុងយុទ្ធនាការទាំងមូលកាលពីរដូវកាលមុន។
ខ្សែការពារ Robertson បាននិយាយថា “ជាមួយនឹងអ្នកគាំទ្រដែលប្រកួតក្រៅទឹកដី វាមិនល្អគ្រប់គ្រាន់សម្រាប់ពួកយើងទេ។ យើងបាននិយាយអំពីភាពស៊ីសង្វាក់គ្នា និងរឿងបែបនោះ ប៉ុន្តែយើងមិនទទួលបានវាទេ។ វាមានអារម្មណ៍ថា យើងដើរទៅមុខមួយជំហាន ហើយថយក្រោយមួយជំហានទៀតនៅពេលនេះ ដែលធ្វើឲ្យវាពិបាកក្នុងការឡើងលើតារាងលីកជាអកុសល”។
ទន្ទឹមនឹងនេះដែរ Brentford មិនចាញ់ក្នុងការប្រកួតចំនួន៦ ដែលជាការរត់ដ៏ល្អបំផុតរបស់ពួកគេនៅក្នុងការប្រកួតកំពូលអស់រយៈពេលជាង៨០ ឆ្នាំ ហើយឡើងដល់លេខ៧ក្នុងតារាង។ ការការពាររបស់ Liverpool គឺជាការរំឮកដល់ការប្រកួតកាលពីសប្តាហ៍មុនទល់នឹង Leicester នៅពេលដែលក្រុមរបស់លោក Klopp បានយកឈ្នះក្នុងលទ្ធផល ២-១ ប៉ុន្តែត្រូវបានចាញ់ក្នុងសប្តាហ៍នេះដោយបន្តឈរចំណាត់ថ្នាក់លេខ៦វិញ។
នេះគឺជាជ័យជម្នះដ៏ពិសេសមួយផ្សេងទៀតសម្រាប់ Brentford ជាមួយនឹងការឈ្នះលើក្រុម Liverpool បន្ថែមទៅលើការឈ្នះក្នុងផ្ទះដ៏រស់រវើកលើក្រុម Manchester United និង Arsenal ចាប់តាំងពីពួកគេត្រលប់ទៅ Premier League វិញ។ វាក៏ជាជ័យជម្នះលើកដំបូងរបស់ពួកគេលើក្រុម Liverpool ចាប់តាំងពីឆ្នាំ១៩៣៨។ ជ័យជម្នះនេះកាន់តែគួរឲ្យចាប់អារម្មណ៍ដោយសារពួកគេគ្មានអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគឺ Ivan Toney ដែលមិនស្ថិតក្នុងក្រុមបន្ទាប់ពីរងរបួសក្នុងជ័យជម្នះ ២-០ លើក្រុម West Ham កាលពីថ្ងៃទី៣០ ខែធ្នូ។
នេះគឺជាការឈ្នះ Premier League លើកទី២របស់ក្រុម Brentfordដោយគ្មានខ្សែប្រយុទ្ធចាប់តាំងពីការឡើងមកលេងលីកកំពូលរបស់ពួកគេ ហើយបានចំណាយការខិតខំប្រឹងប្រែងជាក្រុមដើម្បីជួយក្រុមឱ្យឈ្នះ។នៅចុងបញ្ចប់កីឡាករ និងអ្នកគាំទ្ររបស់ក្រុមឃ្មុំ Brentford បានអបអរយ៉ាងក្លៀវក្លាចំពោះជ័យជម្នះ ដែលធ្វើឱ្យពួកគេអាចយកឈ្នះក្រុមខ្លាំងៗបាននៅរដូវកាលនេះ ៕
ដោយ៖ (រូបភាព ៖ BBC Sport)