ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី (លួចរថយន្តម៉ាកសាំយ៉ុង)

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ លួចរថយន្តម៉ាកសាំយ៉ុង ត្រូវ  កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង១៤៖៣០នាទី ត្រង់ចំណុចមុខផ្ទះលាងម៉ូតូ ផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ លាង សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ កន្លែងកើតហេតុ មុខរបរលក់ដូរ។

ចំណែកជនសង្ស័យ ឈ្មោះ មឿន ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិង មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន។

សម្ភារៈដកហូត ៖ រថយន្ត០១គ្រឿង ម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២BN.៩៧៩៤ (ជារបស់ជនរងគ្រោះ) ប្រគល់ជូនជនរងគ្រោះវិញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះមកលេងផ្ទះ ឪពុកម្តាយ ដោយមិនបានដកសោរចេញពីរថយន្ត កំពុងតែអង្គុយលេងស្រាប់តែជនសង្ស័យមកធ្វើសកម្មភាពលួចយករថយន្តតែម្តង ហើយបានស្រែកផ្អើលឆោឡោដេញតាម ដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍និងអ្នកជិតខាង ក៏ឃាត់ខ្លួនបានភ្លាមៗ។

ចំពោះមុខកំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជួនខ្លួនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖