ព័ត៌មានទាន់ហេតុការណ៍៖

នារីពីរនាក់ជិះម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្ត ឡិចសុីស បុកពីក្រោយរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីពីរនាក់ជិះម៉ូតូហុងដា ប៊ីតមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្ត ឡិចសុីស RX-300 បើកមកពីក្រោយចាប់ហ្វ្រ័ងមិនជាប់ជ្រុលបុកបណ្ដាលឲ្យម៉ូតូដាច់កន្ទុយនិងដាច់ស្លាកលេខចេញតួ  និងរបួសម្នាក់បញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀត បានគេចចេញពីកន្លែងកើតហេតុបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣  នៅចំណុចមុខ ក្រុមហ៊ុនតេលា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IV-2310 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយវិញ ខណៈកំពុងតែបត់ ផ្លូវមានការចង្អៀតផង ក៏មានរថយន្តឡិចចស៊ីស RX- 300មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-4205បើកមកពីក្រោយចាប់ហ្រ្វ័ងមិនជាប់ជ្រុលបុកម៉ូតូពីចំហៀងខាងក្រោយ បណ្ដាលឲ្យដាច់កន្ទុយខាងក្រោយនិងដាច់ស្លាកលេខចេញពីតួ និងរបួសនារីម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯប្រទីពេទ្យ ចំណែកម្នាក់ទៀតបានចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង ១ ម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញសំណងចំនួន១០០ ដុល្លារទៅឲ្យខាងភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងកន្លែងកើតហេតុ៕

IMG_6657 IMG_6658

ដោយ៖សុខាសែនជ័យ


ចែករំលែក៖