ភ្នំពេញ ៖ គណ:បញ្ជាការឯកភាពសាលាខណ្ឌសហការជាមួយកងកម្លាំងសមត្ថកិច្ចឆ្មក់បង្រ្កាបទីតាំងល្បែងសុីសងមួយកន្លែងក្រោយពីមានសារព័ត៌មានចុះផ្សាយបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២៣នៅចំណុច ផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ តាមផ្លូវ៤៥៦ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមនបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថានៅរសៀលនេះបានទទួលបទបញ្ជាពីលោក កៀង ល័ក្ស អភិបាលគណ:អភិបាលខណ្ឌចំការមនសហការជាមួយកងកម្លាំងចំរុះខណ្ឌធ្វើការបង្រ្កាបក្រោយពីមានសារព័ត៌មានធ្វើការផ្សព្វផ្សាយមានបើកល្បែងសុីសងនិងលួចលាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ហើយក៏បានចុះទៅដល់ទីតាំងខេធីវីនៅផ្សារផ្លាហ្សាបឹងត្របែកតែមិនមានបើកល្បែងសុីសងឬលួចលាក់ប្រើប្រាស់គ្រឿងញៀនដូចការផ្សាយព័ត៌មានទេយ៉ាងណាមិញអាជ្ញាធរអរគុណរាល់ការផ្ដល់ព័ត៌មានឬផ្ដល់តាមការផ្សាយព័ត៌មានទោះពិតឬមិនពិតអាជ្ញាធរត្រូវតែចុះឱ្យដល់គោលដៅពិនិត្យជាក់ស្ដែង ៕
ដោយ៖ ជីណា