ព័ត៌មានទាន់ហេតុការណ៍៖

Barcelona គ្រងជើងឯក Spanish Super Cup ក្រោយយកឈ្នះ Real Madrid ៣ទល់១

ចែករំលែក៖

លោក Xavi បានដឹកនាំឈ្នះពានរង្វាន់ដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការក្លិប Barcelona បន្ទាប់ពីបានយកឈ្នះលើគូប្រជែង Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ក្នុងលទ្ធផល៣ទល់១ កាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ក្រុមកំពូលតារាង La Liga បាននាំមុខនៅពេលដែលកីឡាករ Gavi ដែលមានអាយុ១៨ឆ្នាំរកបានគ្រាប់បាល់ដំបូងនៅនាទីទី៣៣ បន្ទាប់ពីការបញ្ជូនបាល់របស់ Robert Lewandowski ។ កីឡាករ Lewandowski ដដែលបានរកគ្រាប់បាល់ទី២នៅចុងតង់ទី១ នៅពេលដែលគាត់បានបញ្ចប់ពីការបញ្ជូនរបស់ Gavi ។

Gavi ទទួលបានបញ្ជូនបាល់១ទៀតនៅតង់ទី២ខណៈដែលគាត់បានបង្កើតឲ្យ Pedri ស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទីទី៦៩ មុនពេលខ្សែប្រយុទ្ធKarim Benzema វាយបកបាន១គ្រាប់តាមពីក្រោយវិញនៅចុងម៉ោងនាទីទី៩០+៣។

គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ​សញ្ជាតិ​បារាំងរូបនេះ​គឺ​ជា​ការ​លួង​លោមចិត្ត​សម្រាប់​ក្រុម Real Madrid ដែល​ជា​គ្រាប់​បាល់​​ដ៏​ល្អ​។ ជាការពិតណាស់អ្នកចាំទី Thibaut Courtois បានរារាំង Barcelona ពីការព្យាយាមស៊ុតផងដែរដោយការសង្គ្រោះបាល់២ទៅ៣ដងផងដែរ។

អតីតអ្នកចាំទីរបស់ Chelsea រូបនេះត្រូវបានធ្វើតេស្តដំបូងនៅពេលដែលគាត់បានបង្វែរការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ Lewandowski ស៊ុតចំគោលដៅ ហើយគាត់ក៏បានរក្សាការវាយបកដ៏ខ្លាំងរបស់ OusmaneDembele ផងដែរ។ ប៉ុន្តែបន្ទាប់ពី Pedri ទទួលបានគ្រាប់បាល់ទី៣ ពីក្រុមរបស់គាត់នៅពាក់កណ្តាលតង់ទីពីរ ខណៈដែល Barcelona បានឈ្នះពានរង្វាន់ Super Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨។

Real Madrid មិន​អាច​គ្រប់គ្រង​ភាព​អស្ចារ្យ​របស់ Gavi ដែល​រួម​នឹង​ការ​បញ្ជូន​បាល់២​គ្រាប់​របស់​គាត់​បាន​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ក្មេង​បំផុត​ក្នុង​ពាន Spanish Super Cup ដោយ​គ្រាប់​បាល់​របស់​គេ​បាន​លើស​កំណត់​ត្រា​របស់​អ្នក​ចាត់​ការ​បច្ចុប្បន្ន Xavi។

កាល​ពី​ខែ​តុលា ក្រុម​ទាំង​២​បាន​ប៉ះ​គ្នា​ក្នុង​ជំនួប El Clasico ជា​លើក​ដំបូង​ក្នុង​រដូវ​កាល ដោយ Real Madrid បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣–១។ ប៉ុន្តែ Barcelona បានសងសឹកវិញក្នុងពានរង្វាន់នេះ ហើយបច្ចុប្បន្នកំពុងឈរកំពូលតារាង La Liga មាន៣ពិន្ទុដាច់ពីក្រុម Real ជាមួយនឹងជ័យជម្នះនេះបានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេក្នុងការប្រកួតទាំងអស់ដល់ទៅ៩ប្រកួត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖