ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៦​នាក់​ ក្នុង​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧​ ខែមករា​ម្សិលមិញ​!

ចែករំលែក៖

​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៤៦​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១៧​ ខែមករា​ម្សិលមិញ​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៦​នាក់​ រួម​មាន​៖​ ជួញដូរ​ ៧​ករណី​ ឃាត់​មនុស្ស​​ ៨​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​​ ៦​នាក់​ ,ប្រើប្រាស់​ ៨​ករណី​ ឃាត់​មនុស្ស​ ៣២​នាក់​(​ស្រី​ ១​នាក់​)​ ។​

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៧​ ខែមករា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​​ ៣៩,០៦​ក្រាម​ និង​២​កញ្ចប់​តូច​។​ កេ​តា​មីន​(Ke)​ ស្មេីនិង​​ ០,៨១​ក្រាម​ ។​

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​មានចំនួន​​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំង​នគរបាល​​ ៨​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​១អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ៧​ករណី​ ឃាត់​ ១៩​នាក់​ ចាប់​យក​Ice​ ០,៦៦​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៩,៨៨​ក្រាម​។​ 

៣​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១,៤៦​ក្រាម​។​ 

៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,២៧​ក្រាម​។​ 

៥​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៣​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១៩,៩៩​ក្រាម​។​ 

៦​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,៥៤​ក្រាម​ និង​Ke​ ០,៨១​ក្រាម​។​ 

៧​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ ឧត្តរមានជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,២៦​ក្រាម​ ៕​ ដោយ​៖ស​ តារា

​រូបភាព៖ ឯកសារ


ចែករំលែក៖