ខេត្តបាត់ដំបង ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ចំនួន០៦នាក់ ដែលចូលចិត្តឆ្លៀតឱកាសលេងល្បែងស៉ីសងខុសច្បាប់ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលទទួលបាននៅព្រឹកថ្ងៃសុក្រទី២០ ខែមករា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ករណីខាងលើនេះបានធ្វេីឡេីងកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឌលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបានចុះប្រតិបត្តិការ បង្ក្រាបករណីល្បែងសុីសង(ជល់មាន់) ០១ករណីក្នុងបទល្មើសជាក់ស្តែង នៅចំណុចបឹងសង្កែស្ថិតក្នុងភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង និងបាននាំអ្នកប្រព្រឹត្តល្បែងបានចំនួន០៦នាក់យកមកធ្វេីការសាកសួរក្នុងនោះរួមមាន៖
១-ឈ្មោះ ភឿក ប៊ិន ភេទ ប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្រមរឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។
២-ឈ្មោះ វរ វុត ភេទ ប្រុសអាយុ ៥៣ឆ្នាំ មានទីលំនៅភូមិថ្កូវឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។
៣-ឈ្មោះ ផាន សរ ភេទ ប្រុស អាយុ៥៦ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
៤-ឈ្មោះ រង កក្កដា ហៅម៉ាប់ ភេទ ប្រុសអាយុ ៤៤ឆ្នាំមានទីលំនៅ ភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
៥-ឈ្មោះ អ៊ុំ ផល្លី ភេទ ប្រុសអាយុ ៤៣ឆ្នាំមានទីលំនៅភូមិអន្លង់តាមុីឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។
៦-ឈ្មោះ ពុំ វាស្នា ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិថ្កូវឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។
ចំណែកវត្តុតាងចាប់យកបានរួមមាន៖
– មាន់ឈ្មោលចំនួន០២ក្បាល
– កៅស៊ូហ៊ុំធ្វើសង្វៀនសម្រាប់ជល់មាន់ចំនួន០១
– ម៉ាសុីនកំណត់ម៉ោងចំនួន១គ្រឿង
– ក្រណាត់ក្រាលសង្វៀនចំនួន០១
– ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១
– ម៉ូតូចំនួន០៨គ្រឿង
– ស្បែកជើងចំនួន០៣សម្រាប់។
បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងទាំងនោះ ត្រូវបានកម្លាំងនគរបាលស្រុកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទ និងបានឱ្យក្រុមគ្រួសារធានាត្រឡប់ទៅសហគមន៍វិញ៕
ដោយ៖សហការី