ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ៣នាក់(ជាប្រភេទអូមីក្រុង), គ្មានករណីជាសះស្បើយ និងគ្មានករណីស្លាប់ថ្មីទេ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ៣នាក់(ជាប្រភេទអូមីក្រុង), គ្មានករណីជាសះស្បើយ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៨.៦៧៦នាក់, ជាសះស្បើយសរុបចំនួន ១៣៥.៦០៥នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,៦៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៣៤%៕

ដោយ ៖ សិលា


ចែករំលែក៖