ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបសម្តេចតេជោថា, ពីមុនជានាយករដ្ឋមន្ត្រីក្មេងជាងគេក្នុងពិភពលោក ពេលនេះជានាយករដ្ឋមន្ត្រីសឿងបឿង និង សង្ហាជាងគេក្នុងពិភពលោកម្តង

ចែករំលែក៖

ភ្នំពេញ ៖ នៅមុននេះជាង១ម៉ោង នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា, ពីមុនជានាយករដ្ឋមន្ត្រីក្មេងជាងគេក្នុងពិភពលោក ពេលនេះជានាយករដ្ឋមន្ត្រីសឿងបឿង និង សង្ហាជាងគេក្នុងពិភពលោកម្តង ! – រូបពីអាចេវ ។ 

លោករដ្ឋមន្ត្រីសរសេរបែបនេះ ខណៈសម្តេចតេជោ កីឡានៅទីលានវាយកូនគោល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចតេជោ ហ៊ុនសែន បានបង្ហោះថា, ថ្ងៃទី២ចូលឆ្នាំចិនមានអ្នកមានតំណមមិនធ្វើដំណើរមានអ្នកដើរកម្សាន្តមានអ្នកផឹកសុីនៅផ្ទះ។

សម្តេចបានមានប្រសាសន៍ទៀតថា, ឯខ្ញុំមានឱកាសចូលវាយកូនគោលនៅទីលានវាយកូនគោលខ្នាតអន្តរជាតិដែលមាននៅកម្ពុជា។

សម្តេចតេជោ សូមបងប្អូនប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍និងគ្រោះអគ្គិភ័យ៕

ដោយ ៖ សិលា


ចែករំលែក៖