ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ មានប្រសាសន៍ថា, នៅថ្ងៃទី២ចូលឆ្នាំចិនមានអ្នកមានតំណមមិនធ្វើដំណើរមានអ្នកដើរកម្សាន្តមានអ្នកផឹក៊សុីនៅផ្ទះ។
សម្តេចតេជោ មានប្រសាសន៍បន្តថា, ឯខ្ញុំមានឱកាសចូលវាយកូនគោលនា ទីលានវាយកូនគោលខ្នាតអន្តរជាតិដែលមាននៅកម្ពុជា។
សម្តេចតេជោ សូមបងប្អូនប្រុងប្រយត្ឋ័គ្រោះថ្នាក់ចរាចរនិងគ្រោះអគ្គិភ័យ។
សូមបញ្ជាក់ថា, នៅថ្ងៃសែនចិន សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិននេះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
ជាមួយគ្នានោះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិត ឬឆ្ងាយ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
ដោយ ៖ សិលា