ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖​ ផ្តល់ការចាប់អារម្មណ៍លើសមត្ថភាពកាបូនក្នុងដីដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ការចាប់អារម្មណ៍លើសមត្ថភាពកាបូនក្នុងដីដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។​ ការថ្លែងបែបនេះ​ នាឱកាស​រដ្ឋមន្ត្រីក្រសួងកសិកម្ម​ និងគណ:ប្រតិភូអមដំណើរ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា ស្ថិតនៅក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងពិធីទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានអញ្ជើញត្រួតពិនិត្យប្រភេទដំណាំគម្របដីឬដំណាំអភិរក្ស និងចូលរួមស្ដាប់បទបង្ហាញអំពីសារសំខាន់នៃដំណាំគម្របដី និងពិនិត្យលើគុណភាពដីសម្រាប់ដំណាំ។ យ៉ាងណាមិញ លោកទេសរដ្ឋមន្ត្រី​ បានស្នើឱ្យពិនិត្យមើលបន្ថែមទៀតលើវិធីសាស្ត្រទាំងនៅទីវាល និងក្នុងបទបង្ហាញ។

 ជាមួយគ្នានោះ​ លោករដ្ឋមន្ត្រី បានផ្តល់នូវមតិផ្តាំផ្ញើដល់មជ្ឈមណ្ឌលឱ្យធ្វើតាមបែបវិទ្យាសាស្ត្រពិតប្រាកដ និងមានមូលដ្ឋាន ឯកសារយោងច្បាស់លាស់ ហើយត្រូវហ៊ានប្រឈមមុខ ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ លើសពីនេះទៀត មជ្ឈមណ្ឌលត្រូវធ្វើការដកពិសោធន៍ផ្ទាល់រាល់វិធីសាស្ត្រឱ្យមានភាពជឿជាក់ ដោយប្រើប្រាស់ប្រភេទដីផ្សេងៗ ឬដីហិរឱ្យមានប្រសិទ្ធភាព និងអាចគៀងគរគម្រោងដើម្បីជួយគាំទ្រការដាំដុះ។

សូមជម្រាបជូនថា ដំណាំគម្របដី ជាការអនុវត្តកសិកម្មសម្រាប់ថែរក្សាដីឱ្យមានសំណើម ទប់ស្កាត់ការហូរច្រោះ សារធាតុចិញ្ចឹម របស់ដី និងកែប្រែដី ឱ្យមានគុណភាព ឡើងវិញ៕

ដោយ​៖ស​ តារា​


ចែករំលែក៖