ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចម៉ូតូ នៅកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តបន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានធ្វើឡើងកាលពី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុខាងត្បូងរង្វង់មូលផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៣ នៅចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីលួចម៉ូតូមួយកើតឡើងដែលបង្ករដោយជនសង្ស័យមិនស្គាល់អត្ត សញ្ញាណ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥( C125) ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្តាល 1D.7795 ដែលជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ វ៉េង ហៀង ភេទប្រុស អាយុ៥៥ ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជិះយកទៅបាត់។

ក្រោយពីបានទទួលព័ត៌មានភ្លាមៗ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៥ល្បាតស្ទាក់ ដេញប្រផាប់ ចាប់ប្រភីង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះខាន់ សាមិត្ត ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទំលាប់ ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ត្រង់ចំណុច ខាងត្បូងរង្វង់មូលផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់យកបានសម្ភារៈវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ (C125 ) ពណ៌ខ្មៅស៊េរីឆ្នាំ២០១១ បិទតែមឡើងស៊េរីឆ្នាំ២០២១ គ្មានផ្លាកលេខ(ដែលម៉ូតូជិះធ្វើសកម្មភាព) និងដាវចំនួន០១ដើម(លាក់ក្រោមកែបម៉ូតូ)។ 

ភ្លាមៗនោះកម្លាំង សមត្ថកិច្ចបន្តដេញប្រផាប់ចាប់ប្រភីង ទៅដល់ចំណុចភូមិមនោរម្យ ឃុំហោងសំណំស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានស្ទាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតកំពុងផ្តួលម៉ូតូ ហើយព្យាយាមរត់គេចខ្លួននោះមាន ឈ្មោះ បាន សាវធីម ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបានដកហូតសម្ភារៈ វត្ថុតាងម៉ូតូ០១គ្រឿម៉ាកហុងដាសេ១២៥ ឍពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាក លេខកណ្តាល1D.7795 ជាម៉ូតូរបស់ជនរងគ្រោះ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងដកហូតសម្ភារៈ ម៉ូតូ២គ្រឿងក្នុងនោះម៉ូតូជនរងគ្រោះ១គ្រឿង ដាវ១ដើម។ បច្ចុប្បន្នកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តនៅថ្ងៃទី ២៥ខែមករាឆ្នាំ២០២៣៕

ដោយ៖ សូរិយា


ចែករំលែក៖