ព័ត៌មានទាន់ហេតុការណ៍៖

Aston Villa ទិញបានខ្សែប្រយុទ្ធម្នាក់ពី Chicago Fire ខណៈ Man City ក៏យកបានបម្រើអាហ្សង់ទីនម្នាក់ដែរពី Velez Sarsfield

ចែករំលែក៖

ក្លិប Aston Villa បានចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យជំទង់សញ្ជាតិកូឡុំប៊ី Jhon Duran ពីក្លិប Chicago Fire ក្នុងកិច្ចព្រមព្រៀងតម្លៃ១៨លានផោន។ Duran វ័យ១៩ឆ្នាំបានស៊ុតបញ្ចូលទី៨គ្រាប់ និងបង្កើតឱកាសបាន៦គ្រាប់ទៀតក្នុងការបង្ហាញខ្លួន២៨លើកសម្រាប់ Chicago ។

Aston Villa នឹងចំណាយប្រាក់១៤.៧៥លានផោនសម្រាប់ Duran ដែលមានមួកចំនួន៣សម្រាប់ប្រទេសកូឡុំប៊ី និងមានសក្តានុពលបន្ថែមចំនួន៣.៣លានផោន។ គាត់ក្លាយជាកីឡាករទី២របស់លោក Unai Emery នៅក្លិប ហើយបន្ទាប់ពីការមកដល់របស់ខ្សែការពារ Alex Moreno ក្នុងតម្លៃ១៣.២លានផោនពី Real Betis កាលពីដើមខែនេះ។

ខ្សែប្រយុទ្ធរូបនេះនឹងប្រកួតប្រជែងសម្រាប់តួនាទីចាប់ផ្តើមជាមួយខ្សែប្រយុទ្ធ Ollie Watkins ដែលបានស៊ុតបញ្ចូលទីបាន៥គ្រាប់នៅរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់ Danny Ings ទៅ West Ham ។

Aston Villa គឺជាក្រុមទី១១ក្នុងក្របខ័ណ្ឌ Premier League ដោយបានឈ្នះ៣លើកក្នុងចំណោមការប្រកួតលីកចំនួន៤ចុងក្រោយរបស់ពួកគេ។

ដោយឡែកក្លិបយក្ស Manchester City បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Maximo Perrone ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំកន្លះក្នុងតម្លៃប្រហែល៨លានផោនពីក្លិប Velez Sarsfield ។

កីឡាករវ័យ២០ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន៣៣លើកសម្រាប់ Velez បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងខែមីនា ឆ្នាំ២០២០។ គាត់បានជួយក្លិប Buenos Aires ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Copa Libertadores កាលពីរដូវកាលមុន ប៉ុន្តែមិនអាចលេងក្នុងជើងទាំង២នៃការបរាជ័យក្រោមស្នាដៃក្រុម Flamengo ។

Perrone គឺជាផ្នែកមួយនៃក្រុមអាយុក្រោម២០ឆ្នាំរបស់អាហ្សង់ទីនផងដែរ។ គាត់នឹងភ្ជាប់ទំនាក់ទំនងជាមួយក្រុមថ្មីរបស់គាត់បន្ទាប់ពីការប្រកួតជើងឯកអាយុក្រោម២០ឆ្នាំនៅអាមេរិកខាងត្បូង ដែលបច្ចុប្បន្នកំពុងលេងនៅប្រទេសកូឡុំប៊ី។

ខ្សែបម្រើ Perrone នឹងហ្វឹកហាត់ជាមួយក្រុមដំបូងរបស់លោក Pep Guardiola សម្រាប់ការប្រកួតនៅសល់នៃរដូវកាលនេះ ប៉ុន្តែត្រូវបានគេយល់ថា គាត់ត្រូវបានចុះហត្ថលេខាជាកីឡាករសម្រាប់អនាគតរបស់ក្រុម Man City ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖