ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន០៣នាក់ របួសធ្ងន់ចំនួន០៦នាក់(ស្រី២នាក់) របួសស្រាលចំនួន៤នាក់(ស្រី២នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន០៨លើក។
គួររម្លឹកថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់ របួសធ្ងន់ចំនួន១១នាក់(ស្រី៣នាក់) របួសស្រាលចំនួន៤នាក់(ស្រី២នាក់)ផងដែរ៕
ដោយ៖សហការី