ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីលួចកាត់ខ្សែភ្លើងក្នុងសកម្មភាពជាក់ស្ដែង

ចែករំលែក៖

ភ្នំពេញ៖ វេលាម៉ោងប្រហែល ៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទលួច (លួចកាត់ខ្សែភ្លើងដែលតភ្ជាប់ជាមួយនឹងម៉ាស៊ីនភ្លើង របស់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចខុនដូ ផ្ទះលេខ៤ ផ្លូវលេខ៥៧៨ ក្រុមទី៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់មាន÷ ១-ឈ្មោះ សឿម សុធារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និង ២-ឈ្មោះ គឹម ផល្លី ហៅ ផល្លី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

នៅក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្ដែងនេះសមត្ថកិច្ចប្រមូលបានវត្ថុតាង÷ -ដង្កាប់ចំនួន២ ,កូនសោរចំនួន២, ផ្លែទួល្វីសអត់ដងមួយ , កូនពិលសម្រាប់ចុចបំភ្លឺមួយ (ជារបស់ជនសង្ស័យទុកសម្រាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះ) និងខ្សែភ្លើងចំនួន២ដុំ (ជារបស់ជនរងគ្រោះដែលជនសង្ស័យទាំងពីរនាក់នេះលួចកាត់យកស្ពាន់លក់) ចាប់យកពីជនសង្ស័យទាំងពីរនាក់ខាងលើ ។

  ប្រភពបានឱ្យដឹងបន្ថែមថា ម្ចាស់ខុនដូមានទីតាំងផ្ទះលេខ៤ ផ្លូវលេខ៥៧៨ ក្រុមទី៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មិនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចទេ)។

 ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យទាំង២រូបនេះយកទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។

    បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កំពុង ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖